ក្នុងការសន្ទនាតាមទូរស័ព្ទ ប្រធានរដ្ឋចិន លោក Xi Jinping បានឲ្យដឹងថា ទំនាក់ទំនងចិន-អាមេរិកនាពេលថ្មីៗនេះ មានទំនោរឆ្ពោះទៅរកស្ថិរភាព ប៉ុន្តែកត្តាអវិជ្ជមានក៏បានកើនឡើង "ទាមទារឱ្យមានការយកចិត្តទុកដាក់ពីភាគីទាំងពីរ"។

leftcenterrightdel
ប្រធានាធិបតីអាមេរិក លោក Joe Biden និងប្រធានរដ្ឋចិន លោក Xi Jinping នៅក្នុងកិច្ចប្រជុំនៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។ រូបថត៖ AFP/TTXVN

លោក Xi Jinping ជឿជាក់ថា ប្រទេសធំៗចំនួនពីរដូចជា ចិន និងសហរដ្ឋអាមេរិក មិនគួរកាត់ផ្តាច់ទំនាក់ទំនងឡើយ ហើយមិនគួរធ្លាក់ចូលទៅក្នុងជម្លោះ ឬការប្រឈមមុខដាក់គ្នាទាន់តែសោះ ប៉ុន្តែគួរតែគោរពគ្នាទៅវិញទៅមក រួមរស់ដោយសន្តិភាព និងសហការឈ្នះ-ឈ្នះ បន្ត “ឆ្ពោះទៅមុខដោយស្ថេរភាព ស្មោះត្រង និងនិរន្តរភាព ជាជាងការបត់ក្បាល់មកវិញ”។ មេដឹកនាំចិនបានលើកឡើងពីគោលការណ៍ធំៗចំនួនបីតម្រង់ទិសសម្រាប់ទំនាក់ទំនងចិន-អាមេរិកក្នុងឆ្នាំ២០២៤ រួមមាន៖ ភាពសុខដុមរមនាត្រូវបានគោរព; ស្ថេរភាពត្រូវតែជាអាទិភាព; ទំនុកចិត្តគួរតែត្រូវបានពង្រឹង។

ក្នុងពេលជាមួយគ្នានោះ សេតវិមានបានឲ្យដឹងថា ភាគីទាំងពីរមានការពិភាក្សាមានលក្ខណៈស្ថាបនាលើបញ្ហាទ្វេភាគី តំបន់ និងពិភពលោក រួមទាំងវិស័យសហប្រតិបត្តិការនិងការខ្វែងគំនិតគ្នាផងដែរ។ មេដឹកនាំទាំងពីរបានពិនិត្យ និងលើកទឹកចិត្តដល់វឌ្ឍនភាពដែលសម្រេចបានក្នុងបញ្ហាដូចជា៖ កិច្ចសហប្រតិបត្តិការប្រឆាំងគ្រឿងញៀន ការទំនាក់ទំនងរវាងកងទ័ពនៃប្រទេសទាំងពីរ និងការពិភាក្សាដើម្បីឆ្លើយតបទៅនឹងហានិភ័យទាក់ទងនឹងបញ្ញាសិប្បនិមិត្ត បន្តកិច្ចខិតខំប្រឹងប្រែងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងជំរុញការជួបប្រាស្រ័យប្រជាជន៕

តាម vovworld.vn