កម្លាំងដែលចូលរួមក្នុងការយាមល្បាតរួមរួមមាន នាវាលេខ ២៥៣ តំបន់លេខ ៥ នៃកងទ័ពជើងទឹកប្រជាជនវៀតណាម និងនាវាលេខ ១១៣៤ នៃមូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹកកម្ពុជា។

ក្នុងអំឡុងពេលយាមល្បាត ភាគីទាំងពីរបានអនុវត្តពិធីគោរពគ្នាទៅវិញទៅមករវាងនាវាកងទ័ពជើងទឹកនៃបណ្តាប្រទេសអាស៊ាន (Hello ASEAN) ផ្លាស់ប្តូរព័ត៌មាន បង្វឹកបង្ហាត់បក់ទង់ឲ្យសញ្ញា និងការបញ្ចេញសញ្ញាពន្លឺឲ្យតាមការកំណត់អន្តរជាតិ  ហ្វឹកហ្វឺនស្វែងរក ជួយសង្គ្រោះ។

leftcenterrightdel
មេបញ្ជាការនាវាកងទ័ពជើងទឹកវៀតណាម ជូនអំណោយដល់មេបញ្ជាការនាវាកងទ័ពជើងទឹកកម្ពុជា (រូបថត៖ baohaiquanvietnam.vn)

ក្នុងឱកាសនេះ កងទ័ពជើងទឹកទាំងពីរក៏បានផ្សព្វផ្សាយ និងកៀងគរអ្នកនេសាទនៃប្រទេសទាំងពីរ ឲ្យគោរពច្បាប់ និងបទប្បញ្ញត្តិយ៉ាងម៉ឺងម៉ាត់ នៅពេលនេសាទក្នុងដែនទឹកប្រវត្តិសាស្ត្រ មិនបំពានលើអធិបតេយ្យភាពរបស់ប្រទេសដទៃ។

ជាមួយនឹងការរៀបចំយ៉ាងម៉ត់ចត់ និងកិច្ចសហការយ៉ាងជិតស្និទ្ធ ការយាមល្បាតរួមលើកទី៧៤ រវាងកងទ័ពជើងទឹកប្រជាជនវៀតណាម និងកងទ័ពជើងទឹកកម្ពុជាបានទទួលជោគជ័យ។ តាមរយៈនោះ រួមចំណែករក្សាសន្តិសុខ សណ្តាប់ធ្នាប់ សន្តិភាព និងស្ថិរភាពក្នុងដែនទឹកប្រវត្តិសាស្ត្រវៀតណាម - កម្ពុជា បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជននៃប្រទេសទាំងពីរអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ ព្រមទាំង ពង្រឹងទំនាក់ទំនងសហប្រតិបត្តិការ បង្កើនការយល់ដឹង ទំនុកចិត្ត និងការជួយគ្នាទៅវិញទៅមករវាងកងទ័ពជើងទឹកទាំងពីរ៕

បកប្រែដោយ Thuy Anh