“ជាមួយមនោសញ្ចេតនាជាសមមិត្ត និងអ្នកជិតខាងដ៏ជិតស្និទ្ធ ក្នុងនាមគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ខ្ញុំសូមអបអរសាទរយ៉ាងកក់ក្ដៅជូនចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ថ្នាក់ដឹកនាំនិងមន្ត្រី សមាជិក សមាជិកានៃគណបក្សប្រជាជនកម្ពុជាដែលទទួលបានជោគជ័យក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥; ជាពិសេសគឺគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះយ៉ាងធំធេងក្នុងការបោះឆ្នោតលើកនេះ។ លទ្ធផលនៃការបោះឆ្នោតបានបញ្ជាក់សារជាថ្មីម្ដងទៀតពីតួនាទី និងឋានៈរបស់គណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។

leftcenterrightdel
លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម (រូបថត៖ vnanet.vn)

លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម ជឿជាក់យ៉ាងមុតមាំថា ជាមួយនឹងសមិទ្ធិផលដែលសម្រេចបាន រួមជាមួយនឹងបទពិសោធន៍និងការគាំទ្ររបស់ប្រជាជនកម្ពុជា គណបក្សប្រជាជនកម្ពុជាដែលដឹកនាំដោយសម្ដេច​តេជោ ហ៊ុន សែន នឹងបន្តសម្រេចបាននូវសមិទ្ធិផលថ្មីៗជាច្រើនទៀត និងកាន់តែធំធេងថែមទៀតក្នុងការងារការពារ កសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជា។

វៀតណាមនឹងបន្តខិតខំអស់ពីសមត្ថភាព រួមជាមួយនឹងកម្ពុជា ថែរក្សានិងពូនជ្រំទំនាក់ទំនងល្អប្រសើររវាងវៀតណាម និងកម្ពុជា ឱ្យកាន់តែរីកចម្រើន ស៊ីជម្រៅ ជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាពលើគ្រប់វិស័យ នាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ និងរួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក៕

បកប្រែដោយ Pham Diep