ទោះបីជាទទួលបានការយកចិត្តទុកដាក់ជាច្រើនពីស្ថាប័នគ្រប់លំដាប់ថ្នាក់ក្នុងប្រទេសនីមួយៗក៏ដោយក៏ជីវភាពរស់នៅរបស់ប្រជាជននៃបណ្ដាជនជាតិក្នុងឃុំជាប់ព្រំដែនទាំងពីរគឺប៉ក់ញ៉ៃ និង Ia Dom ជាទូទៅនៅតែមានការលំបាកជាច្រើន។

leftcenterrightdel
ប្រជាពលរដ្ឋជាច្រើនមកដល់ទីស្នាក់ការគណៈកម្មាធិការប្រជាជនឃុំ Ia Dom ដើម្បីចុះឈ្មោះពិនិត្យសុខភាពដោយឥតគិតថ្លៃ

លោកវរសេនីយ៍ឯក Le Van Dong អនុប្រធាននាយកដ្ឋានពេទ្យយោធា (អគ្គនាយកដ្ឋានភស្តុភារ កងទ័ពប្រជាជន​វៀត​ណាម) បានឲ្យដឹងថា ការចុះពិនិត្យសុខភាព និងផ្ដល់ថ្នាំពេទ្យដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋនៅតំបន់ជាប់ព្រំដែនវៀតណាម-កម្ពុជា លើកនេះ គឺស្ថិតក្នុងក្របខ័ណ្ឌនៃជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ឡាវ-កម្ពុជា លើកទីមួយ ដែលគ្រោងនឹងធ្វើឡើងនៅខែធ្នូនេះ ដើម្បីជួយប្រជាជននៅទីនេះទទួលបានសេវាថែទាំសុខភាពប្រកបដោយគុណភាព។

យោងតាមលោក Siu Luynh អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Duc Co បានឲ្យដឹងថា កម្មវិធីពិនិត្យសុខភាព និងផ្ដល់ថ្នាំដោយឥតគិតថ្លៃនេះគឺជាសកម្មភាពសំខាន់ណាស់។ លោក Siu Luynh បានថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យ យោធាវៀតណាម-កម្ពុជា ដែលបានពិនិត្យសុខភាព និងផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃដល់ប្រជាជននៅតំបន់ព្រំដែន រួមទាំងប្រជាជននៅស្រុក Duc Co ផងដែរ។

កាសែតកងទ័ពប្រជាជនអនឡាញ សូមបង្ហាញរូបភាពមួយចំនួននៃសកម្មភាពពិនិត្យសុខភាព និងផ្ដល់ថ្នាំពេទ្យដោយឥតគិតថ្លៃ នាថ្ងៃទី៤ ខែធ្នូ នៅឃុំ Ia Dom ស្រុក Duc Co ខេត្ត Gia Lai៕

leftcenterrightdel
 
leftcenterrightdel
 
leftcenterrightdel
 
leftcenterrightdel
 
leftcenterrightdel
 
leftcenterrightdel
 
leftcenterrightdel
ប្រជាជនទទួលបានការពិនិត្យសុខភាពដោយឥតគិតថ្លៃ
leftcenterrightdel
ប្រជាជនត្រូវបានណែនាំអំពីការប្រើថ្នាំពេទ្យ

បកប្រែដោយ Thuy Anh