នាថ្ងៃទី១៦ ខែវិច្ឆិកា នៅទីក្រុងហាណូយ លោក Nguyen Tuong Lam លេខាគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្ដហូជីមិញ អនុប្រធានប្រចាំការ នៃគណៈកម្មាធិការជាតិទទួលបន្ទុកយុវជនវៀតណាម បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដឹកនាំដោយ លោក ស៊ាន បូរ៉ាត អនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា អញ្ជើញចូលរួមជំនួបមិត្តភាពយុវជនវៀតណាម-កម្ពុជាឆ្នាំ២០២៣។

ក្នុងជំនួបនេះ លោក Nguyen Tuong Lam បានអបអរសាទរចំពោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៧ អាណត្តិ ២០២៣ - ២០២៨ របស់កម្ពុជា ដែលប្រព្រឹត្តទៅដោយជោគជ័យ ហើយគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជំនះយ៉ាងត្រចះត្រចង់។

leftcenterrightdel
លោក Nguyen Tuong Lam ប្រគល់អំណោយជូន លោក ស៊ាន បូរ៉ាត

តាមរយៈយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងសហភាពសហព័ន្ធយុវជនកម្ពុជា លោក Nguyen Tuong Lam បានពាំនាំផ្តាំផ្ញើការអបអរសាទរជូនចំពោះសម្តេចធិបតីហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា ដែលរដ្ឋសភាបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

លោក Nguyen Tuong Lam មានជំនឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ យុវជនវៀតណាម និងកម្ពុជា នឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការ ការជួបប្រាស្រ័យ រួមចំណែកថែរក្សា ពូនជ្រំចំណងសាមគ្គីភាព ទំនាក់ទំនងមិត្តភាពរវាងប្រជាជន យុវជន នៃប្រទេសទាំងពីរ វៀតណាម-កម្ពុជា ប្រកបដោយនិរន្តរភាព និងយូរអង្វែង។ ទីភ្នាក់ងារ និងអង្គការយុវជន នៃប្រទេសទាំងពីរ នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការ ការផ្លាស់ប្តូរ កិច្ចពិភាក្សា ដើម្បីជំរុញបន្ថែមទៀតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការយុវជនល្អក្នុងយន្តការពហុភាគី និងទ្វេភាគី។

leftcenterrightdel
ប្រតិភូទាំង​ឡាយ​ថតរូប​ជុំ​គ្នា

ចំណែកលោក ស៊ាន បូរ៉ាត ក៏បានរំលឹកឡើងវិញនូវការរួមចំណែកដ៏មានតម្លៃដែលជំនាន់មុនៗបានខិតខំពូនជ្រំ និងកសាង។ លោក ស៊ាន បូរ៉ាត សង្ឃឹមថា នាពេលខាងមុខ អង្គការយុវជននៃប្រទេសទាំងពីរនឹងបន្តបង្កើនការអប់រំជូនវជនអំពីទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថេរយូរអង្វែង អនុវត្តប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ និងយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដំណាក់កាល ២០២៣ - ២០២៥។

ភាគីទាំងពីរបានឯកភាពថា នាពេលខាងមុខ បន្តរក្សាបាននូវចំណងសាមគ្គីភាព មិត្តភាព ការជួយគាំទ្រ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធក្នុងសកម្មភាពផ្លាស់ប្តូរយុវជន ក្នុងតំបន់ និងពិភពលោក ជាពិសេសក្នុងយន្តការសហប្រតិបត្តិការយុវជនអាស៊ាន៕

បកប្រែដោយ Thanh Cong