ពិធីប្រគល់អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាមដែលពលីជីវិតនៅកម្ពុជា
ពិធីធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាមដែលបានពលី ជីវិតក្នុងការប្រយុទ្ធប្រឆាំងនឹងខ្មែរក្រហម និងគាំទ្រការកសាងប្រទេសកម្ពុជាឡើងវិញត្រូវបានរៀបចំឡើងយ៉ាងឱឡារិកកាលពីថ្ងៃទី ២៨ មិថុនា នៅខេត្តកំពង់ធំ ប្រទេសកម្ពុជា។
    |
 |
ពិធីប្រគល់អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាមដែលពលីជីវិតនៅកម្ពុជា |
ថ្លែងក្នុងពិធីនេះ លោកឧត្តមសេនីយ៏ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជំនាញជីក រុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមប្រចាំខេត្តកំពង់ធំបានឲ្យដឹងថា នេះជាលើកទី ២២ហើយ ដែលខេត្តកំពង់ធំ រៀបចំពិធីធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម។ គិតមកទល់នឹងពេលនេះ ខេត្តកំពង់ធំ បានរុករក រកឃើញនិងប្រគល់អដ្ឋិធាតុចំនួន ១១៥២ អដ្ឋិធាតុទៅឱ្យភាគីវៀតណាម។
លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកងទ័ពស្ម័គ្រចិត្ដ និងអ្នកជំនាញការវៀតណាម ដែលបានពលីជីវិតយ៉ាងអង់អាចក្លាហានលើទឹកដីកម្ពុជាក្នុងបុព្វហេតុរួមសហការជាមួយកងទ័ព និងប្រជាជនកម្ពុជា ដើម្បីផ្តួលរំលំរបបខ្មែរក្រហម និងកសាងប្រទេសឡើងវិញ។
សូមបញ្ជាក់ថា នារសៀលថ្ងៃទី២៧ ខែមិថុនា នៅខេត្តកោះកុង (ព្រះរាជាណាចក្រកម្ពុជា) គណៈកម្មការជំនាញខេត្ត Kien Giang និងគណៈកម្មការជំនាញខេត្តកោះកុង បានរៀបចំពិធីចុះហត្ថលេខាលើកំណត់ហេតុប្រគល់-ទទួលអដ្ឋិធាតុរបស់កងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញការវៀតណាមចំនួន ១៩ នាក់ ដែលពលីជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជា៕
តាម vovworld.vn