ក្នុងកិច្ចប្រជុំវាយតម្លៃលទ្ធផលការងារសហការការពារសន្តិសុខ សណ្តាប់ធ្នាប់តាមព្រំដែនឆ្នាំ២០២២ និងក្នុងឆមាសទី១ ឆ្នាំ២០២៣ រវាងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Kien Giang និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត បានប្រព្រឹត្តទៅនាពេលថ្មីៗនេះ នៅក្នុងខេត្តកំពត។ អង្គភាពទាំងពីរបានឲ្យដឹងថា បានសហការគ្នាយ៉ាងល្អក្នុងការគ្រប់គ្រងការពារព្រំដែន កងកម្លាំងប្រដាប់អាវុធរបស់ភាគីទាំងពីរបានសម្របសម្រួលក្នុងការឃោសនា ផ្សព្វផ្សាយ​ និងអប់រំប្រជាពលរដ្ឋឲ្យ​អនុវត្ត និងចូលរួមការពារបង្គោលព្រំដែន។

ភាគីទាំងពីរបានរកឃើញ និងដោះស្រាយភ្លាមៗនូវករណីដែលកើតឡើងនៅតាមព្រំដែន រួមចំណែកកសាងព្រំដែនស្ថិរភាព សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពរវាងប្រទេសទាំងពីរ។

leftcenterrightdel
លោកវរសេនីយ៍ឯក Vo Van Su មេបញ្ជាការកងទ័ពការពារព្រំដែន Kien Giang និងលោកឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត់ ចុះហត្ថលេខា និងប្រគល់អនុស្សរណៈយោគយល់គ្នាស្តីពីការងារសម្របសម្រួល (រូប​ថត៖ vov.vn)

ភាគីទាំងពីរបានសហការយ៉ាងជិតស្និទ្ធ និងជូនដំណឹងភ្លាមៗអំពីសកម្មភាពចេញចូលដោយខុសច្បាប់ ការ​បំពាន​បទ​ប្បញ្ញត្តិ​ព្រំដែន ដោយហេតុនេះ ទប់ស្កាត់ទាន់ពេលវេលានូវសកម្មភាពឆ្លងដែនខុសច្បាប់ រក្សាសន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមព្រំដែន ទប់ស្កាត់ និងចាត់វិធានការតាមផ្លូវច្បាប់ចំពោះករណីបំពានបទប្បញ្ញត្តិព្រំដែន ច្រកទ្វារព្រំដែន។

នាពេលខាងមុខ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Kien Giang និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត នឹងបន្តឃោសនាផ្សព្វផ្សាយជូនប្រជាពលរដ្ឋទាំងសងខាងព្រំដែន និងអ្នកដំណើរឆ្លងកាត់តាមច្រកទ្វារព្រំដែន ដើម្បីអនុវត្តបានល្អនូវកិច្ចព្រមព្រៀង និងអនុសញ្ញាស្តីពីបទប្បញ្ញត្តិ​ព្រំដែន ច្រកទ្វារព្រំដែន និងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា ពង្រឹងការសម្របសម្រួលក្នុងការក្តាប់ ផ្លាស់ប្តូរ ផ្តល់ព័ត៌មាន និងស្ថានការណ៍ពាក់ព័ន្ធនឹងសន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមព្រំដែនទាំងសងខាង និងរួមគ្នាដោះស្រាយករណីនានាប្រកបដោយប្រសិទ្ធភាព៕

បកប្រែដោយ Duy Hoan