leftcenterrightdel
ក្រុមហ៊ុនអាកាសចរណ៍វៀតណាមនឹងបើកជើងហោះហើរតភ្ជាប់ប្រទេសវៀតណាម ឡាវ និងកម្ពុជា ឡើង​វិញ  (រូបថត៖ Huy Hung/VNA)

ក្រៅពីផ្លូវនេះ ក្រុមហ៊ុនអាកាសចរណ៍វៀតណាមកំពុង​បើកជើងហោះហើរតភ្ជាប់ប្រទេសវៀតណាម ឡាវ និងកម្ពុជា  ដែលតភ្ជាប់ទីក្រុងហាណូយ - វៀងចន្ទន៍ (ឡាវ) - ភ្នំពេញ (កម្ពុជា) - ទីក្រុងហូជីមិញ ដែលមាន​​ចំនួន ៧ ជើងក្នុងមួយសប្តាហ៍ ជាមួយនឹងយន្តហោះប្រភេទ Airbus A321។

យោងតាមតំណាងក្រុមហ៊ុនអាកាសចរណ៍វៀតណាម ការ​បើកជើងហោះហើរតភ្ជាប់ប្រទេសវៀតណាម ឡាវ និងកម្ពុជាឡើងវិញ បន្ទាប់ពីផ្អាកមួយរយៈដោយសារជំងឺរាតត្បាតនឹងនាំមកនូវជម្រើសជើងហោះហើរដ៏ងាយស្រួលជាច្រើនសម្រាប់ភ្ញៀវទេសចរទៅទស្សនាតំបន់បេតិកភណ្ឌវប្បធម៌ពិភពលោក ហើយទន្ទឹមនឹងនោះ បំពេញបន្ថែមបណ្តាញជើងហោះហើរអន្តរជាតិរបស់អាកាសចរណ៍វៀតណាម។ ការ​បើក​ជើង​ហោះហើរទាំងនេះនឹងរួមចំណែកជាវិជ្ជមានដល់ការងើបឡើងវិញ និងអភិវឌ្ឍន៍នៃឧស្សាហកម្មទេសចរណ៍ក្នុងតំបន់ ក៏ដូចជាវិស័យពាណិជ្ជកម្ម ការវិនិយោគ និងការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម ឡាវនិងកម្ពុជា​៕

បកប្រែដោយ Duy Hoan