ថ្លែងក្នុងកិច្ចប្រជុំនេះ លោកវេជ្ជបណ្ឌិត Tran Quang Hien ប្រធានមន្ទីរសុខាភិបាលខេត្ត An Giang បានសង្កត់ធ្ងន់ថា៖ បច្ចុប្បន្ននេះ ទោះបីជាជំងឺឆ្លងត្រូវបានគ្រប់គ្រងជាមូលដ្ឋានក្នុងប្រទេសជាច្រើនក៏ដោយ ក៏នៅតែមានការវិវឌ្ឍដ៏ស្មុគស្មាញ ជាពិសេសការរីករាលដាលនៃជំងឺកូវីដ-១៩។

leftcenterrightdel
ទិដ្ឋភាពនៃសិក្ខាសាលា
leftcenterrightdel
លោកវេជ្ជបណ្ឌិត Tran Quang Hien ប្រធានមន្ទីរសុខាភិបាលខេត្ត An Giang ប្រគល់វត្ថុអនុស្សាវរីយ៍ជូនលោកវេជ្ជបណ្ឌិត Keam Pisethm អនុប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាល (រូប​ថត៖ angiang.dcs.vn)

ខេត្ត An Giang និងប្រទេសកម្ពុជាមានព្រំប្រទល់ប្រវែង ១០៤ គីឡូម៉ែត្រ និងផ្លូវលំជាច្រើន ហើយមនុស្សរាប់ពាន់នាក់ យានយន្ត និងទំនិញឆ្លងកាត់ព្រំដែនជារៀងរាល់ថ្ងៃ ប៉ុន្តែការយល់ដឹងរបស់ប្រជាពលរដ្ឋចំពោះការបង្ការ និងទប់ស្កាត់ជំងឺឆ្លងនៅមានកម្រិតនៅឡើយ។ ទាំងនេះគឺជាលក្ខខណ្ឌអំណោយផលសម្រាប់ការកកើតមាន និងការរីករាលដាលនៃជំងឺឆ្លងដ៏គ្រោះថ្នាក់។

ដូច្នេះត្រូវមានការសម្របសម្រួលរវាងប្រទេសទាំងពីរនិយាយរួម និងរវាងវិស័យសុខាភិបាលនៃខេត្តទាំងពីរគឺខេត្ត An Giang និងខេត្តកណ្តាល លើវិស័យសុខាភិបាលនៅតាមព្រំដែន ដើម្បីត្រួតពិនិត្យ រកឃើញ ដោះស្រាយ និងទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតដែលឆ្លងកាត់ព្រំដែន ជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

leftcenterrightdel
លោកវេជ្ជបណ្ឌិត Keam Pisethm អនុប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាល ជូនវត្ថុអនុស្សាវរីយ៍ដល់ខេត្ត An Giang (រូប​ថត៖ angiang.dcs.vn)

leftcenterrightdel
ប្រតិភូថតរូបក្នុងសិក្ខាសាលា (រូប​ថត៖ angiang.dcs.vn)

ចែករំលែកក្នុងសិក្ខាសាលានេះ លោកវេជ្ជបណ្ឌិត Keam Pisethm អនុប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាល បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការក្នុងការត្រួតពិនិត្យជំងឺឆ្លងនៅតាមព្រំដែនរវាងភាគីទាំងពីរនាពេលកន្លងមក។ ទន្ទឹមនឹងនោះ ស្នើឱ្យខេត្ត An Giang បន្តផ្តល់ព័ត៌មានទាន់ពេលវេលា អំពីជំងឺឆ្លងថ្មីៗ ដល់ភាគីខេត្តកណ្តាល ដើម្បីបង្ការទាន់ពេលវេលា ការការពារ និងគ្រប់គ្រងជំងឺឆ្លងប្រកបដោយប្រសិទ្ធភាព៕

បកប្រែដោយ Duy Hoan