សក្តានុពលក្នុងការទាញផលប្រយោជន៍ពីទំនិញឆ្លងកាត់

យោងតាមនាយកដ្ឋានផ្លូវទឹកផ្ទៃក្នុងវៀតណាមបានឱ្យដឹងថា ចាប់តាំងពីឆ្នាំ ២០០៩ មក វៀតណាម និងកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក (កិច្ចព្រមព្រៀង) ដែលចូលជាធរមានក្នុងឆ្នាំ ២០១១ ដោយបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់រាល់សកម្មភាពដឹកជញ្ជូនផ្លូវទឹកឆ្លងកាត់ និងឆ្លងកាត់ព្រំដែនលើផ្លូវទឹកដែលបានកំណត់។

ចាប់តាំងពីកិច្ចព្រមព្រៀងចូលជាធរមាន ប្រទេសទាំងពីរបានបំពេញបែបបទនីតិវិធីសម្រាប់មធ្យោបាយធ្វើដំណើរជិត ៧៨,០០០ លើក ដោយមានសមាជិកនាវិកជាង ៤០៦,០០០ លើក ជាមួយនិងទំនិញជិត ២០ លានតោន និងអ្នកដំណើរជិត ១.៣ លាននាក់ឆ្លងកាត់។ ជាពិសេសកំណើនជាមធ្យមនៃទំនិញកុងតឺន័រគឺ ២០% ក្នុងមួយឆ្នាំ។

យោងតាមនាយកដ្ឋានផ្លូវទឹកផ្ទៃក្នុងវៀតណាម សក្ដានុពលនៃការដឹកជញ្ជូនទំនិញរវាងប្រទេសទាំងពីរ ជាពិសេសទំនិញឆ្លងកាត់លើផ្លូវទឹកនៃកិច្ចព្រមព្រៀងនេះ នៅតែមានទំហំច្រើននៅឡើយ។ ការស្ទង់មតិនាពេលថ្មីៗនេះបង្ហាញថា តម្រូវការដឹកជញ្ជូនទំនិញទៅ និងមក ពីកំពង់ផែភ្នំពេញ និងព្រះសីហនុ ដែលជាទីតាំងប្រមូលផ្តុំ និងបន្តដឹកជញ្ជូនទំនិញនៅលើផ្លូវទឹកនៃកិច្ចព្រមព្រៀងកាន់តែកើនឡើង។

នៅកំពង់ផែភ្នំពេញ ចំណតកុងតឺន័រ LM17 មានសមត្ថភាពផ្ទុក ៣០០,០០០ ទូក្នុងមួយឆ្នាំ។ ប៉ុន្តែតាមពិតទៅក្នុងឆ្នាំ២០២១ មានទំនិញជាង ៣២១,០០០ ទូបានឆ្លងកាត់ទៅបណ្តាកំពង់ផែសមុទ្រក្នុងទីក្រុងហូជីមិញ និង Cai Mep-Thi Vai នៃប្រទេសវៀតណាម។

ក្នុងនោះ ៥០% នៃទំនិញនាំចូលភាគច្រើនជាវត្ថុធាតុដើម ដែលអ្នកបញ្ជាទិញពីប្រទេសចិន។ បន្ទាប់មក ៩៣% នៃផលិតផលសម្រេចបន្ទាប់ពីឆ្លងកាត់ការកែច្នៃនៅកម្ពុជា នឹងត្រូវនាំចេញទៅកាន់សហរដ្ឋអាមេរិក កាណាដា ជប៉ុន អឺរ៉ុប និងប្រទេសអភិវឌ្ឍន៍។

យោងតាមទិន្នន័យរបស់កំពង់ផែភ្នំពេញដែលបានប្រកាសថា ក្នុងឆ្នាំ ២០១១ នៅពេលដែលកិច្ចព្រមព្រៀងចូលជាធរមានជាផ្លូវការ បរិមាណទំនិញកុងតឺន័រដែលឆ្លងកាត់ប្រទេសវៀតណាមតាមផ្លូវទឹកមានចំនួន ៨១,៦៣១ ទូ។ បន្ទាប់ពីរយៈពេល ១០ ឆ្នាំ ចំនួនទំនិញឆ្លងកាត់ផ្លូវនេះបានឈានដល់ ៣២១,០៦៦ ទូក្នុងឆ្នាំ ២០២១  ដោយសម្រេចបាននូវអត្រាកំណើនជិត ៤០០% ជាមធ្យម ២០% ក្នុងមួយឆ្នាំ។

បច្ចុប្បន្ននេះ កំពង់ផែភ្នំពេញកំពុងពង្រីកតំបន់កំពង់ផែ ML17 សម្រាប់ការដឹកជញ្ជូនកុងតឺន័រក្នុងដំណាក់កាលទី ៣ ដែលរំពឹងថា បន្ទាប់ពីបញ្ចប់រួចរាល់ សមត្ថភាពសរុបនឹងមានចំនួន ៥០០,០០០ ទូ ក្នុងមួយឆ្នាំ។ បន្ទាប់មក រដ្ឋាភិបាលកម្ពុជាបានអនុម័តដំណាក់កាលទី ៤ ដើម្បីបង្កើនសមត្ថភាពកំពង់ផែដល់ ៩០០,០០០ ទូ ក្នុងមួយឆ្នាំ។

ទាក់ទងនឹងកំពង់ផែក្រុងព្រះសីហនុ តំណាងនាយកដ្ឋានផ្លូវទឹកផ្ទៃក្នុងវៀតណាម បានឲ្យដឹងថា ចាប់ពីឆ្នាំ ២០១២ ដល់បច្ចុប្បន្ន បរិមាណទំនិញឆ្លងកាត់កំពង់ផែមានការកើនឡើងជាមធ្យម ១១.២៩% ឈានដល់ជិត ៧ លានតោន។  បរិមាណទំនិញតាមកុងតឺន័របានកើនឡើង ១២.៨% ជាមធ្យម ដែលឈានដល់ជាង ៧៣០,០០០ Teus ក្នុងឆ្នាំ ២០២១។

leftcenterrightdel
ការដឹកជញ្ជូនតាមផ្លូវទឹក នៃកិច្ចព្រមព្រៀងរវាងវៀតណាម និងកម្ពុជា នៅតែមានសក្ដានុពលច្រើនសម្រាប់ការអភិវឌ្ឍ និងកំណើននៃទិន្នផលដឹកជញ្ជូន

បង្កើតយន្តការអំណោយផល ទាញយកប្រយោជន៍ពីឱកាសអភិវឌ្ឍន៍

បើតាមតំណាងនាយកដ្ឋានផ្លូវទឹកផ្ទៃក្នុងវៀតណាម មាន “ផ្លូវ” ជាច្រើនឆ្លងកាត់ប្រទេស ដែលនាំទំនិញនាំចូលមកកម្ពុជា ឬផ្ទុយទៅវិញ នាំចេញទំនិញពីកម្ពុជាទៅកាន់ប្រទេសផ្សេងៗ រួមទាំងផ្លូវដឹកជញ្ជូនតាមកិច្ចព្រមព្រៀង។

តាមនោះ ទំនិញមកពីប្រទេសទី៣ (ចិន ជប៉ុន អាមេរិក អឺរ៉ុប...) មកភ្នំពេញ អាចធ្វើដំណើរតាមផ្លូវទី១៖ ឆ្លងកាត់វៀតណាមតាមសមុទ្រទៅកំពង់ផែ Cai Mep - Thi Vai ឬ Cat Lai; ពីនេះទៅដោយសាឡង់ប្រហែល ៣៨០ គីឡូម៉ែត្រតាមទន្លេ (ផ្លូវទឹកតាមកិច្ចព្រមព្រៀង) ឬ ៣០០ គីឡូម៉ែត្រតាមផ្លូវគោកទៅភ្នំពេញ។

ផ្លូវទី២៖ តាមសមុទ្រទៅកំពង់ផែសមុទ្រក្រុងព្រះសីហនុ បន្ទាប់មក ទៅ ២៣០ គីឡូម៉ែត្រតាមផ្លូវគោកមកភ្នំពេញ។ ផ្លូវទី៣៖ ឆ្លងកាត់កំពង់ផែសមុទ្រ Laem Chabang (ប្រទេសថៃ) បន្តដោយផ្លូវគោកប្រហែល ៦៥០ គីឡូម៉ែត្រ ឆ្ពោះទៅភ្នំពេញ។

ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្ន ទំនិញភាគច្រើននៅលើផ្លូវគោកដែលតភ្ជាប់ពី Cat Lai និង Cai Mep - Thi Vai ជាមួយភ្នំពេញ ត្រូវបានម្ចាស់ទំនិញផ្ទេរទៅកំពង់ផែសមុទ្រនៃខេត្តព្រះសីហនុ  ឬ Laem Chabang (ប្រទេសថៃ)។ មូលហេតុគឺ ទីក្រុងហូជីមិញគិតថ្លៃប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែសមុទ្រសម្រាប់ទំនិញឆ្លងកាត់ទៅកម្ពុជា ដែលដឹកជញ្ជូនតាមផ្លូវគោក និងធ្វើការត្រួតពិនិត្យគយសម្រាប់ទំនិញឆ្លងកាត់ទៅកម្ពុជា។

ទន្ទឹមនឹងនោះ ភាគីកម្ពុជាបានដាក់ឱ្យប្រើប្រាស់ផ្លូវល្បឿនលឿនតភ្ជាប់ពីភ្នំពេញទៅកំពង់ផែក្រុងព្រះសីហនុ ដោយកាត់បន្ថយរយៈពេលធ្វើដំណើរពី៥ ម៉ោងទៅប្រហែល២ ម៉ោង ហើយទន្ទឹមនឹងនោះក៏មានគោលនយោបាយលើកលែង ឬកាត់បន្ថយថ្លៃសេវាក្នុងឆ្នាំទី១ដើម្បីទាក់ទាញ មធ្យោបាយធ្វើដំណើរ។ ម៉្យាងវិញទៀត នីតិវិធីរដ្ឋបាល ជាពិសេសនីតិវិធីត្រួតពិនិត្យសម្រាប់ទំនិញឆ្លងកាត់ក្នុងប្រទេសថៃ និងទំនិញនាំចូល និងនាំចេញនៅកម្ពុជា កាន់តែមានភាពប្រសើរឡើង និងងាយស្រួល។

ទន្ទឹមនឹងនោះ នៅប្រទេសវៀតណាម ទោះបីជាទីក្រុងហូជីមិញបានលើកលែងថ្លៃប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែសមុទ្រចំពោះផ្លូវតាមកិច្ចព្រមព្រៀងក៏ដោយ ក៏ការត្រួតពិនិត្យនៅតែចំណាយពេលយូរ។ ម៉្យាងវិញទៀត ម៉ោងធ្វើការរបស់អាជ្ញាធរនៅច្រកទ្វារព្រំដែនវៀតណាម តាមម៉ោងរដ្ឋបាល បានជាមិនអាចបញ្ចេញទំនិញឆ្លងបានលឿននោះទេ។ លើសពីនេះទៅទៀត យោងតាមបទប្បញ្ញត្តិបច្ចុប្បន្ន មធ្យោបាយ VR-SI មិនត្រូវបានអនុញ្ញាតឱ្យធ្វើប្រតិបត្តិការនៅលើសមុទ្រពី Cua Tieu ទៅកំពង់ផែ Cai Mep - Thi Vai នោះទេ ដូច្នេះពួកគេអាចធ្វើដំណើរតាមប្រឡាយ Cho Gao  តែប៉ុណ្ណោះ។ ប៉ុន្តែប្រឡាយនេះមានលក្ខណៈតូចចង្អៀតជាំងគាំងជាញឹកញាប់។

បញ្ហាទាំងនេះនឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់ភាពប្រកួតប្រជែងនៃផ្លូវតាមកិច្ចព្រមព្រៀងនេះ បើធៀបទៅនឹងផ្លូវផ្សេងទៀត ដែលនាំឱ្យអ្នកដឹកជញ្ជូនប្រើប្រាស់ផ្លូវផ្សេងទៀតជំនួសវិញ គឺកំពង់ផែ Laem Chabang នៃប្រទេសថៃ ឬខេត្តព្រះសីហនុនៃប្រទេសកម្ពុជា ជំនួសឱ្យការឆ្លងកាត់តាមកំពង់ផែ Cai Mep - Thi Vai និង Cat Lai ។

ដូច្នេះ ដើម្បីអាចទាញយកសក្តានុពល និងអភិវឌ្ឍការដឹកជញ្ជូនទំនិញនៅលើផ្លូវតាមកិច្ចព្រមព្រៀងនេះ យើងចាំបាច់ត្រូវតែដោះស្រាយឧបសគ្គ និងដែនកំណត់ទាំងនេះជាបន្ទាន់។

ទាក់ទងនឹងនីតិវិធីគយ គួរតែមានបទប្បញ្ញត្តិដាច់ដោយឡែកកំណត់ច្បាស់លើបញ្ជីទំនិញដែលត្រូវឆ្លងការត្រួតពិនិត្យ និងការត្រួតពិនិត្យទំនិញនៅលើផ្លូវតាមកិច្ចព្រមព្រៀង។ ជាពិសេសសម្រាប់ទំនិញដែលកំពុងឆ្លងកាត់ដោយកុងតឺន័រដែល “នៅតែបិទជិត - បិទជិត” ត្រឹមតែធ្វើការត្រួតពិនិត្យដោយដៃក្នុងករណីរកឃើញ សញ្ញានៃការរំលោភលើបទប្បញ្ញត្តិតែប៉ុណ្ណោះ។ ទន្ទឹមនឹងនោះ បង្កើនម៉ោងធ្វើការរបស់ភ្នាក់ងារនៅច្រកទ្វារព្រំដែនទឹកដូចជា Vinh Xuong, Thuong Phuoc ជាដើម។

ទន្ទឹមនឹងនោះ ធ្វើការស្ទាបស្ទង់ សិក្សា លើលទ្ធភាពបន្ថែមផ្លូវឆ្នេរសមុទ្រ Cua Tieu - Cai Mep - Thi Vai, Cai Mep - Thi Vai - Sihanouk ទៅក្នុងបញ្ជីផ្លូវដឹកជញ្ជូនផ្លូវទឹក និងផ្លូវឆ្លងកាត់តាមកិច្ចព្រមព្រៀង។

ការងារនេះគឺដើម្បីទាញយកប្រយោជន៍ពីចង្កោមកំពង់ផែតំបន់ Cai Mep - Thi Vai ដែលជាកំពង់ផែដឹកជញ្ជូនដើម្បីទទួលការនាំចេញរបស់កម្ពុជា ពីខេត្តព្រះសីហនុទៅកាន់សហរដ្ឋអាមេរិក និងអឺរ៉ុប។ ម៉្យាងវិញទៀតវាមានភាពងាយស្រួលសម្រាប់ទំនិញពីកម្ពុជា និងដីសណ្ដទន្លេមេគង្គ ទៅកាន់កំពង់ផែ Cai Mep - Thi Vai ដោយផ្ទាល់ ដោយកាត់បន្ថយការកកស្ទះ និងបង្កើតលក្ខខណ្ឌសម្រាប់ការអភិវឌ្ឍ ប្រកបដោយចីរភាពសម្រាប់កំពង់ផែ Cat Lai។

បកប្រែដោយ Minh Trung