ឆ្នាំ ២០២២ កងទ័ពការពារព្រំដែនខេត្ដ Dong Thap និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង បានសហការយ៉ាងសកម្ម និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រប់ប្រភេទ រក្សាបាននូវសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅតាមតំបន់ព្រំដែន; រៀបចំជំនួបសំណេះសំណាល និងអបអរសាទរគ្នាទៅវិញទៅមកក្នុងឱកាសបុណ្យនានានិងបុណ្យចូលឆ្នាំថ្មី។

leftcenterrightdel
អង្គភាពទាំងពីរបានឯកភាពគ្នាលើទិសដៅ ភារកិច្ច និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការនៅឆ្នាំ២០២៣ (រូបថត៖ baophapluat.vn)

ភាគីទាំងពីរបានផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារនៃគោលនយោបាយ គោលការណ៍ណែនាំនិងច្បាប់នៃប្រទេសទាំងពីរ កិច្ចព្រមព្រៀង សន្ធិសញ្ញានិងបទប្បញ្ញត្តិព្រំដែន។ អាស្រ័យហេតុនេះ លើកកំពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីព្រំដែនជាតិ។

នៅក្នុងសន្និសីទ អង្គភាពទាំងពីរបានឯកភាពគ្នាលើទិសដៅនិងភារកិច្ច ហើយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការឆ្នាំ ២០២៣។ តាមនោះ ភាគីទាំងពីរនឹងផ្លាស់ប្តូរស្ថានភាព និងសម្របសម្រួលរក្សាសន្តិសុខនយោបាយ។ ម្ចាស់ការទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រប់ប្រភេទ ជាពិសេសសកម្មភាពបំផ្លិចបំផ្លាញសន្តិសុខនៃប្រទេសទាំងពីរ។ សម្របសម្រួលការស្វែងរក ជួយសង្គ្រោះគ្រោះធម្មជាតិ ឬ គ្រោះមហន្តរាយធ្ងន់ធ្ងរ ទប់ស្កាត់ជំងឺរាតត្បាត; សម្របសម្រួលក្នុងការឃោសនា និងចលនាប្រជាជននៅសងខាងព្រំដែនឱ្យយល់ច្បាស់ គោរពច្បាប់នៃប្រទេសនីមួយៗ និងកិច្ចព្រមព្រៀង និងសន្ធិសញ្ញាស្តីពីបទប្បញ្ញត្តិព្រំដែន។

ភាគីទាំងពីរក៏បានឯកភាពបង្កើតយន្តការពិភាក្សាជាប្រចាំ និងបន្ទាន់ សម្របសម្រួលយ៉ាងជិតស្និទ្ធ និងដោះស្រាយយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាពសម្រាប់ករណីដែលកើតឡើងនៅតាមព្រំដែននៃខេត្តទាំងពីរ ស្របតាមកិច្ចព្រមព្រៀងរបស់រដ្ឋាភិបាល​នៃប្រទេសទាំងពីរស្ដីពីព្រំដែន  ដោយឈរលើមូលដ្ឋានមុខងារ ភារកិច្ចនៃភាគីនីមួយៗ និងស្មារតីសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ៕

បកប្រែដោយ Pham Diep