leftcenterrightdel
លោកវរសេនីយ៍ឯក Le Van Luan និងលោកឧត្តមសេនីយ៍ទោ មឿន សាម៉ន ចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការឆ្នាំ២០២៣ (រូបថត៖ bienphong.com.vn)

នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានឯកភាពគ្នាលើទិសដៅ ភារកិច្ច និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការឆ្នាំ​២០២៣។ តាមនោះ ភាគីទាំងពីរបន្តអនុវត្តបានល្អនូវការឃោសនាផ្សព្វផ្សាយ ហើយចលនាប្រជាជននៅសងខាងព្រំដែន និងអ្នកដំណើរឆ្លងកាត់ច្រកទ្វារព្រំដែនត្រូវអនុវត្តបានល្អនូវកិច្ចព្រមព្រៀង សន្ធិសញ្ញាស្តីពីបទប្បញ្ញត្តិច្រកទ្វារព្រំដែន និងខ្លឹមសារនៃកិច្ចព្រមព្រៀង បង្កើនការផ្លាស់ប្តូរព័ត៌មាន ផ្តោតលើការប្រយុទ្ធប្រឆាំង ការទប់ស្កាត់ឧក្រិដ្ឋកម្មទាំងសងខាងព្រំដែន ការទប់ស្កាត់ការ​ចេញនិងចូលដោយខុសច្បាប់ រក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៅតាមតំបន់ព្រំដែន បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាពលរដ្ឋនៅសងខាងព្រំដែនក្នុងការធ្វើអាជីវកម្ម ការសួរសុខទុក្ខសាច់ញាតិ ផ្លាស់ប្តូរទំនិញ ពិនិត្យ និងព្យាបាលជំងឺ។

leftcenterrightdel
កម្មាភិបាលនៃប៉ុស្តិ៍ការពារព្រំដែនអន្តរជាតិ Dinh Ba (កងទ័ពការពារព្រំដែនខេត្ត Dong Thap) យាមល្បាតទ្វេភាគីជាមួយកងកម្លាំងការពារព្រំដែនកម្ពុជា (រូបថត៖ bienphong.com.vn)

ក្នុងឱកាសនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dong Thap បានប្រគល់ថវិកាចំនួន ១៥០ លានដុងជូនតំបន់ប្រតិបត្តិការសឹករងខេត្តព្រៃវែង និងប្រគល់ថវិកាចំនួន ៥០ លានដុងជូនកងវរសេនាតូចការពារព្រំដែនលេខ៣ នៃកងទ័ពការពារព្រំដែនខេត្តព្រៃវែង៕

បកប្រែដោយ Thuy Anh