លោកឧត្តមសេនីយ៍ទោ សាស្ត្រាចារ្យរង បណ្ឌិត Le Quang Bon សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យបង្ការ ពន្លត់អគ្គីភ័យ តាងនាមថ្នាក់ដឹកនាំវិទ្យាស្ថាន សាលានគរបាលប្រជាជន នៃក្រសួងនគរបាល បានទទួលជួបគណៈប្រតិភូ។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប (រូប​ថត៖ cand.com.vn)

ថ្លែងក្នុងជំនួប លោកឧត្តមសេនីយ៍ទោ សាស្ត្រាចារ្យ បណ្ឌិត Le Quang Bon បានស្វាគមន៍សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងសមាជិកនៃគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅសាកលវិទ្យាល័យបង្ការ ពន្លត់អគ្គីភ័យ។ លោកឧត្តមសេនីយ៍ទោ Le Quang Bon បានរាយការសង្ខេបអំពី​លទ្ធផល នៃកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលសិក្ខាកាមកម្ពុជា នៃសាកលវិទ្យាល័យបង្ការ ពន្លត់អគ្គីភ័យផងដែរ។

ប៉ុន្មានឆ្នាំមកន្លងកនេះ ដោយលើកកម្ពស់ប្រពៃណីដ៏ល្អនៃទំនាក់ទំនងភាពជាអ្នកជិតខាងមិត្តភាពរវាងកម្ពុជា និងវៀតណាម ក្រោមការដឹកនាំផ្ទាល់របស់ថ្នាក់ដឹកនាំក្រសួងនគរបាល សាកលវិទ្យាល័យបង្ការ ពន្លត់អគ្គីភ័យ បានមានការវិនិយោគល្អបំផុតក្នុងការបណ្តុះបណ្តាលសិក្ខាកាមបរទេស ជាពិសេសសិក្ខាកាមកម្ពុជា។ ក្នុងអំឡុងឆ្នាំ២០១០ ដល់ឆ្នាំ២០២២ សាលាបានរៀបចំវគ្គបណ្តុះបណ្តាលរយៈពេលខ្លី លើជំនាញបង្ការ ពន្លត់អគ្គីភ័យ ដល់មន្ត្រីនៃក្រសួងមហាផ្ទៃចំនួន ១១០ នាក់។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ សាស្ត្រាចារ្យ បណ្ឌិត Le Quang Bon សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យបង្ការ ពន្លត់អគ្គីភ័យ ថ្លែងក្នុងជំនួប (រូប​ថត៖ cand.com.vn)

leftcenterrightdel
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងក្នុងជំនួប (រូប​ថត៖ cand.com.vn)

សាកលវិទ្យាធិការនៃសាកលវិទ្យាល័យបង្ការ ពន្លត់អគ្គីភ័យ បានបញ្ជាក់ថា សាលាតែងតែត្រៀមខ្លួនជាស្រេចក្នុងការទទួលបណ្តុះបណ្តាល និងផ្តល់ក្តីស្រឡាញ់ដល់សិក្ខាកាមនៃក្រសួងមហាផ្ទៃកម្ពុជា រួមចំណែកលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនិយាយរួម និងរវាងក្រសួងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជានិយាយដោយឡែក។

leftcenterrightdel
ប្រតិភូទាំងឡាយថតរូបអនុស្សាវរីយ៍ (រូប​ថត៖ cand.com.vn)

តាងនាមគណៈប្រតិភូជាន់ខ្ពស់ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសាកលវិទ្យាល័យ។ លោកឧបនាយករដ្ឋមន្ត្រីកម្ពុជា បានសម្តែងនូវក្តីសោមនស្សរីករាយចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម ជាពិសេសថ្លែងអំណរគុណចំពោះសាកលវិទ្យាល័យបង្ការ ពន្លត់អគ្គីភ័យ ដែលបានបណ្តុះបណ្តាលសិក្ខាកាមកម្ពុជាជាច្រើនជំនាន់លើវិស័យបង្ការ ពន្លត់អគ្គីភ័យ ក្នុងរយៈពេលកន្លងមក។

លោកឧបនាយករដ្ឋមន្ត្រី សង្ឃឹមថា នាពេលខាងមុខ កិច្ចសហប្រតិបត្តិការរវាងក្រសួងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជានិយាយរួម និងជាមួយសាកលវិទ្យាល័យបង្ការ ពន្លត់អគ្គីភ័យនិយាយដោយឡែក នឹងកាន់តែរីកចម្រើនថែមទៀត៕

បកប្រែដោយ Duy Hoan