តាមទម្លាប់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី កម្មាភិបាល និងយុទ្ធជននៃប៉ុស្ដិ៍ការពារព្រំដែនចំណុះកងទ័ពការពារព្រំដែនខេត្ត An Giang រៀបចំពិធីជប់លៀងដាច់ឆ្នាំចាស់ ឆ្លងចូលឆ្នាំថ្មី និងអញ្ជើញតំណាងអាជ្ញាធរ និងកម្លាំងការពារព្រំដែនកម្ពុជាចូលរួមសប្បាយទាំងអស់គ្នា។ បើតាមលោកវរសេនីយ៍ឯកបំរុង Hoang Van Dang ប្រធាននយោបាយនៃប៉ុស្ដិ៍ការពារព្រំដែនច្រកទ្វារព្រំដែនអន្តរជាតិ Vinh Xuong បានឲ្យដឹងថា ចំណងមិត្តភាពររវាងកងទ័ពការពារព្រំដែនវៀតណាម អាជ្ញាធរ និងប្រជាជនកម្ពុជាកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុងឱកាសចូលឆ្នាំថ្មីរបស់ប្រជាជាតិទាំងពីរ ភាគីទាំងពីរតែងតែរៀបចំគណៈប្រតិភូទៅសួរសុខទុក្ខ និងផ្លាស់ប្ដូរវប្បធម៌ សិល្បៈ និងប្រកួតកីឡា  និងជូនពរគ្រប់គ្នាមានសុខភាពល្អ និងសុភមង្គល។

លោកវរសេនីយ៍ទោ Enh Chanh មេបញ្ជាការកងអនុសេនាធំលេខ៣ នៃកងទ័ពការពារព្រំដែនខេត្តកណ្តាលបានចែករំលែកថា “យើងខ្ញុំតែងតែទំនាក់ទំនងជាមួយគ្នា និងយកចិត្តទុកដាក់គ្នាទៅវិញទៅមក ហើយមិនដែលដឹងតាំងពីពេលណាមក បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៃប្រជាជាតិទាំងពីរបានក្លាយជាមួយ។ រីឯលោកវរសេនីយ៍ទោ Chan Van Si មេបញ្ជាការនគរបាលការពារព្រំដែនខេត្តកណ្តាល បាននិយាយដោយក្តីរំភើបថា៖ «បុណ្យចូលឆ្នាំប្រពៃណីជាតិរបស់វៀតណាមសប្បាយណាស់ សាមគ្គី! សប្បាយបំផុតគឺយើងខ្ញុំបានចូលរួមវេចនំអន្សម។ នំអន្សមរបស់វៀតណាមឆ្ងាញ់ណាស់! រាល់ពេលដែលយើងខ្ញុំចូលរួមពិធីជប់លៀងចុងឆ្នាំ ពួកយើងសុទ្ធតែបានភាគីវៀតណាមប្រគល់ជូននំអន្សមជាច្រើន”។

leftcenterrightdel
កម្លាំងការពារព្រំដែនកម្ពុជាជូនពរឆ្នាំថ្មីដល់ប៉ុស្ដិ៍ការពារព្រំដែន Nhon Hoi (កងទ័ពការពារព្រំដែនខេត្ត An Giang)

ជាមួយនឹងពាក្យស្លោក “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង” ការទូតការពារព្រំដែនត្រូវបានរក្សាជាប្រចាំដោយរូបភាពជាច្រើន។ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត An Giang បានរៀបចំគណៈប្រតិភូទៅសួរសុខទុក្ខ ជួបធ្វើការ និងប្រគល់អំណោយជូនកងកម្លាំងការពារព្រំដែននៃប្រទេសមិត្ដកម្ពុជា។ តាមរយៈនោះ នាពេលកន្លងមក កងទ័ពការពារព្រំដែនខេត្ត An Giang បានប្រគល់អង្ករចំនួន ៦២ តោន និងអំណោយចំនួន ៦៥៧ កញ្ចប់ និងអាហាររូបករណ៍ ១០ កន្លែង រួមទាំងបរិក្ខារពេទ្យ សម្ភារៈប្រើប្រាស់ និងថវិកាជូនកម្លាំងការពារព្រំដែន និងប្រជាជនកម្ពុជា ... ដោយមានទឹកប្រាក់សរុបជាង ៣,៧ ពាន់លានដុង។

ជាពិសេសការអនុវត្តកម្មវិធី “ជួយឧបត្ថម្ភសិស្សទៅសាលារៀន” ដោយឈរលើមូលដ្ឋាននៃការរៃអង្គាស ប្រាក់បៀវត្សរ៍ប្រចាំខែ កម្មាភិបាល និងយុទ្ធជននៃខេត្ត An Giang បានជួយទំនុកបម្រុងសិស្សក្រីក្រចំនួន ២៣ នាក់ នៅតំបន់ព្រំដែនជាប់ប្រទេសទាំងពីខេត្តតាកែវ និងខេត្តកណ្តាលដែលមានកម្រិតឧបត្ថម្ភ ៥០០,០០០ ដុង/ខែ ។ ក្នុងការអនុវត្តការងារស្ម័គ្រចិត្តក្នុងប្រទេសមិត្ដនោះ កម្មាភិបាលនិងយុទ្ធជននៃកងទ័ពការពារព្រំដែនខេត្ត An Giang ក៏បានផ្សព្វផ្សាយនិងចែករំលែកបទពិសោធន៍ផលិតកម្ម អភិវឌ្ឍន៍សេដ្ឋកិច្ច រួមគ្នាកសាងនិងការពារព្រំដែននៃប្រទេសទាំងពីរប្រកបដោយស្ថិរភាព សាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍រួម។

ដោយចែករំលែកអំពីចំណងមិត្តភាពរឹងមាំរវាងភាគីទាំងពីរ លោកវរសេនីយ៍ឯក Pham Van Phong ប្រធាននយោបាយនៃកងទ័ពការពារព្រំដែនខេត្ត An Giang បានឲ្យដឹងថា៖ “ដើម្បីអនុវត្តបានល្អនូវកិច្ចការបរទេស ការពារព្រំដែន កងទ័ពការពារព្រំដែនខេត្តបានសហការជាមួយសាលាអន្ដេវាសិកជនជាតិ An Giang បើកថ្នាក់រៀនភាសាខ្មែរដើម្បីបង្កើនទំនាក់ទំនងជាមួយកងកម្លាំងការពារព្រំដែន អាជ្ញាធរ និងប្រជាជននៃប្រទេសមិត្ដកម្ពុជា។  រហូតមកដល់ពេលនេះ កម្មាភិបាលនៃកងទ័ពការពារព្រំដែនបានចេះភាសាខ្មែរយ៉ាងស្ទាត់ជំនាញ»។

ការនិយាយនិងយល់បានភាសាខ្មែរបានជួយកម្មាភិបាល និងយុទ្ធជននៃកងទ័ពការពារព្រំដែនខេត្ត An Giang មានលក្ខណ្ឌសហការគ្នា និងជួយគ្នាទៅវិញទៅមកក្នុងការងារជួយសង្គ្រោះ គ្រោះមហន្ដរាយ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅតាមតំបន់ព្រំដែន កសាងខ្សែបន្ទាត់ព្រំដែនរវាងខេត្ត An Giang និងខេត្តតាកែវ និងកណ្តាលប្រកបដោយសន្តិភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ តាមរយៈនោះ រឹតចំណងមិត្ដភាព-សាមគ្គីភាព!៕

បកប្រែដោយ Pham Diep