ក្នុងក្របខ័ណ្ឌនៃកម្មវិធី លោកឯកអគ្គរដ្ឋទូតអូស្ត្រាលីបានពិភាក្សាជាមួយសាគ្រាសដែលដែលគ្រប់គ្រងដោយស្ត្រីជនជាតិភាគតិច សហគ្រាសឯកជន និងរដ្ឋ ដើម្បីវាយតម្លៃការគាំទ្ររបស់អូស្ត្រាលីក្នុងការជួយតំបន់ទាំងនេះមាន​ឱកាស​អភិវឌ្ឍវិស័យទេសចរណ៍ កសិកម្មសម្រាប់សហគមន៍; ក៏ដូចជាមានជំនួបជាមួយថ្នាក់ដឹកនាំខេត្ត Lao Cai និង Yen Bai។

leftcenterrightdel
លោក​ឯកអគ្គរដ្ឋទូតអូស្ត្រាលីទៅទស្សនាគម្រោងអភិវឌ្ឍន៍នៅភាគពាយ័ព្យវៀតណាម (រូប​ថត៖ baolaocai.vn)

ក្នុងជំនួបពិភាក្សាការងារទាំងឡាយ លោកឯកអគ្គរដ្ឋទូតបានអះអាងថា តំបន់ភាគពាយ័ព្យនៅតែជាចំណុចសំខាន់នៃទំនាក់ទំនងដៃគូទ្វេភាគីកាន់តែទូលំទូលាយរវាងអូស្ត្រាលី និងវៀតណាម។ ជំនួយរបស់រដ្ឋាភិបាលអូស្ត្រាលីកំពុងកើនឡើងពីការផ្តោតដំបូងលើទឹកស្អាត និងកសិកម្ម រហូតមកដល់ពេលនេះរួមមានហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ការពង្រឹងអំណាចខាងសេដ្ឋកិច្ចសម្រាប់ស្ត្រី ការអភិវឌ្ឍទេសចរណ៍ និងវិស័យឯកជន ក្នុងបំណងកែលម្អជីវភាពរស់នៅរបស់ប្រជាជននៅសហគមន៍ជនជាតិភាគតិចក្នុងតំបន់៕

បកប្រែដោយ Duy Hoan