អ្នកសិក្សាស្រាវជ្រាវកម្ពុជា៖ ជ័យជម្នះ ៧ មករា ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃចំណងសាមគ្គីភាពអន្តរជាតិកម្ពុជា-វៀតណាម
កប.អនឡាញ -កាលពីថ្ងៃទី ៦ ខែមករា សារព័ត៌មាន Fresh News ដែលមានមិត្ដអ្នកអានច្រើនជាងគេនៅកម្ពុជាបានចុះផ្សាយអត្ថបទរបស់លោក អ៊ុច លាង អ្នកសិក្សាស្រាវជ្រាវនៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ានៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជាក្នុងឱកាសរំលឹកខួបលើកទី៤៤ នៃទិវាជ័យជម្នះ ៧ មករា - ថ្ងៃរំដោះប្រទេសកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត (៧ មករា ១៩៧៩/៧ មករា ២០២៣)។
អត្ថបទនេះបានលើកតម្កើងទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អប្រសើររវាងកម្ពុជានិងវៀតណាម ដោយបញ្ជាក់ថា ជ័យជំនះនេះជាព្រឹត្តិការណ៏ប្រវតិ្តសាស្រ្តនៃសាមគ្គីភាពអន្តរជាតិដ៏បរិសុទ្ធ និងស្មោះត្រង់រវាងប្រជាជននៃប្រទេសទាំងពីរកម្ពុជា-វៀតណាម និងបានបើកទំព័រថ្មីមួយក្នុងទំនាក់ទំនងមិត្តភាពក្នុងភាពជាអ្នកជិតខាងល្អរវាងប្រទេសទាំងពីរ។
    |
 |
ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ កងកំលាំងប្រដាប់អាវុធបដិវត្តន៍កម្ពុជា និងកងទ័ពស្ម័គ្រចិត្តវៀតណាម បានឈានចូលរំដោះរាជធានីភ្នំពេញ និងផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (រូបថត៖ vnanet.vn) |
លោក អ៊ុច លាង បានបញ្ជាក់ថា ដោយមានការជួយជ្រោមជ្រែងពីសំណាក់កងទ័ពស្ម័គ្រចិត្ត និងប្រជាជនវៀតណាម បានផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត រំដោះប្រជាជននិងប្រទេសកម្ពុជាចេញពីការសម្លាប់ដោយរបបប្រល័យពូជសាសន៍ខ្មែរក្រហម។
៧ មករា ១៩៧៩ គឺជាថ្ងៃជ័យជំនះដ៏អស្ចារ្យរបស់ប្រជាជនកម្ពុជាលើរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយបិទយុគសម័យដ៏ខ្មៅងងឹត និងបើកទំព័រសករាជថ្មីនៃឯករាជ្យភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ហើយក៏ជាការត្រួសត្រាយផ្លូវសម្រាប់ការបង្រួបបង្រួមជាតិ។
លោក អ៊ុច លាង ក៏បានលើកឡើងថា ទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា-វៀតណាមត្រូវបានលើកកម្ពស់ និងពង្រឹងឥតឈប់ឈរតាមរយៈថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ ក្រោមបាវចនា “ភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងនិរន្តរភាពយូរអង្វែង” ដែលបានព្រមព្រៀងគ្នាកាលពីឆ្នាំ ២០០៥ និងបាននាំមកនូវផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕
បកប្រែដោយ Pham Diep