ឧបករណ៍ភស្តុភាដែលកងទ័ពជើងទឹកប្រជាជនវៀតណាម ប្រគល់ជូនបញ្ជាការដ្ឋានការពារកោះឆ្នេរកងទ័ពជើងទឹកកម្ពុជាមានតម្លៃសរុបជិត ៣ ពាន់លានដុង។

ថ្លែងមតិក្នុងពិធីប្រគល់នេះ លោកឧត្តមនាវីត្រី Nguyen Duy Ty មេបញ្ជាការបញ្ជាការដ្ឋានតំបន់លេខ ៥ កងទ័ពជើងទឹកវៀតណាម បានរំលឹកឡើងវិញអំពីទំនាក់ទំនងជាប្រពៃណីដ៏ល្អរវាងប្រជាជន កងទ័ព និងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ​វៀតណាម-កម្ពុជា ព្រមទាំងសម្តែងនូវក្តីសង្ឃឹមថា ឧបករណ៍ភស្តុភារទាំងនេះនឹងរួមចំណែកជួយដល់បញ្ជាការដ្ឋានការពារកោះឆ្នេរ កងទ័ពជើងទឹកកម្ពុជា លើកកម្ពស់គុណភាពនិងប្រសិទ្ធភាពនៃកិច្ចការភស្តុភារ បំពេញតាមតម្រូវការនៃភារកិច្ចដែលត្រូវបានប្រគល់ឲ្យ។

leftcenterrightdel
លោកឧត្តមនាវីត្រី Nguyen Duy Ty ប្រគល់ជូនឧបករណ៍ភស្តុភារជានិមិត្តរូបដល់កងទ័ពជើងទឹកកម្ពុជា (រូបថត៖ baohaiquanvietnam.vn)

លោកឧត្តមនាវីឯក ស្រ៊ុន សារឿន មេបញ្ជាការរងកងទ័ពជើងទឹក មេបញ្ជាការ បញ្ជាការដ្ឋានការពារកោះឆ្នេរ នៃកងយោធពលខេមរភូមិន្ទ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅរចំពោះមនោសញ្ចេតនា ការយកចិត្តទុកដាក់ ការគាំទ្រ និងជំនួយរបស់កងទ័ពជើងទឹកប្រជាជនវៀតណាម ហើយអះអាងថា ព្រឹត្តិការណ៍នេះបង្ហាញដ៏រស់រវើកនូវចំណងមិត្តភាព និងសាមគ្គីភាពរវាងកងទ័ព និងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ ចូលរួមចំណែកជម្រុញឲ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងជាអ្នកជិតខាងល្អ មិត្តភាព​ជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែងរវាងវៀតណាម និងកម្ពុជា៕

បកប្រែដោយ Thuy Anh