លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀត​ណាម​ បានសម្តែងចំណាប់អារម្មណ៍ចំពោះការអភិវឌ្ឍ និងការផ្លាស់ប្តូរដ៏អស្ចារ្យរបស់ប្រទេសកម្ពុជា និងរាជធានីភ្នំពេញ។ កម្ពុជាបើកសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាតកូវីដ-១៩ ដោយមានកំណើនសេដ្ឋកិច្ចខ្ពស់ និងអតិផរណាទាប។

leftcenterrightdel
លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀត​ណាម ទទួលជួបលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត (រូប​ថត៖ vnanet.vn)

លោកប្រធានរដ្ឋសភាវៀតណាមបានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសវៀតណាមកាលពីខែសីហា ដោយបានវាយតម្លៃខ្ពស់ចំពោះទេពកោសល្យ និងភាពចាស់ទុំរបស់ថ្នាក់ដឹកនាំវ័យក្មេងរបស់កម្ពុជា ហើយបានស្នើថា លោកឧត្តមសេនីយ៍ឯក ក្នុងតួនាទីជាប្រធាន​យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងបន្តមានការយកចិត្តទុកដាក់ និងសម្របសម្រួលជាមួយភាគីវៀតណាម ដើម្បីលើកកំពស់ប្រសិទ្ធភាព នៃសកម្មភាពផ្លាស់ប្តូរថ្នាក់ដឹកនាំវ័យក្មេង រួមចំណែកលើកកម្ពស់ការយល់ដឹងរបស់ប្រជាជន ជាពិសេសយុវជនជំនាន់ក្រោយអំពីប្រពៃណីសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

លោកប្រធានរដ្ឋសភាវៀតណាមបានមានប្រសាសន៍ថា នៅចុងខែសីហា ឆ្នាំ២០២៣ វៀតណាមគម្រោងថានឹងធ្វើជាម្ចាស់ផ្ទះនៃវេទិកាសមាជិកសភាវ័យក្មេង IPU ដោយសង្ឃឹមថា លោកឧត្តមសេនីយ៍ឯក និងយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលនឹងគាំទ្រវៀតណាមក្នុងព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប (រូប​ថត៖ vnanet.vn)

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះវៀតណាមអំពីការគាំទ្ររបស់វៀតណាមសម្រាប់ឆ្នាំប្រធានអាស៊ាន និង AIPA របស់កម្ពុជា ហើយបានមានប្រសាសន៍ថា កម្ពុជាយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការរវាងយុវជននៃប្រទេសទាំងពីរ។ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សង្កត់ធន់ថា ឆ្នាំនេះពិតជាមានអត្ថន័យណាស់ ព្រោះប្រទេសទាំងពីរ​ប្រារព្ធខួប ៥៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត និងខួប ៤៥ ឆ្នាំ នៃដំណើរឆ្ពោះទៅរកការតស៊ូរំដោះជាតិ។

leftcenterrightdel
លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម ថតរូប​ជាមួយ​ប្រតិភូ (រូប​ថត៖​ vnanet.vn)

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណវៀតណាមដែលបានជួយកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដើម្បីឲ្យកម្ពុជាមានការអភិវឌ្ឍដូចសព្វថ្ងៃនេះ។ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា យុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរត្រូវតែមានការយល់ដឹងដើម្បីបន្តថែរក្សា និងលើកកម្ពស់ទំនាក់ទំនងដ៏ល្អនេះ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ក្នុងដំណើរបំពេញទស្សនកិច្ចនៅវៀតណាមកាលពីខែសីហា យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មានបំណងចង់ឱ្យ លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម គាំទ្រយ៉ាងខ្លាំងនូវកិច្ចសហប្រតិបត្តិការនេះរបស់ជំនាន់វ័យក្មេងនៃប្រទេសទាំងពីរ៕

បកប្រែដោយ Duy Hoan