នេះជាសកម្មភាពជាក់ស្តែង ដើម្បីជ្រោមជ្រែងឆ្នាំសាមគ្គីភាព មិត្តភាពវៀតណាម-ឡាវ ឡាវ-វៀតណាម និងឆ្នាំមិត្តភាពវៀតណាម-កម្ពុជា កម្ពុជា-វៀតណាម ឆ្នាំ២០២២។

leftcenterrightdel
លោកស្រី Ha Thi Nga ប្រធានសម្ព័ន្ធសមាគមនារីវៀតណាមថ្លែងក្នុងវេទិកា (រូបថត៖ vov.vn)

នៅក្នុងវេទិកានេះ តំណាងនារីវៀតណាម ឡាវ កម្ពុជា និងអ្នកជំនាញអន្តរជាតិបានចែករំលែកអំពីកម្មវិធីផ្តួចផ្តើមគំនិតជាតិ និងតំបន់ ក្នុងផលិតកម្មកសិកម្មស្អាត ការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍទេសចរណ៍ដែលមិនប៉ះពាល់ដល់បរិស្ថាន ការងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយកូវីដ-១៩ និងការធានាសុខុមាលភាពសង្គម ការពង្រីកតួនាទីនៃនារីដើម្បីការអភិវឌ្ឍបៃតង និងនិរន្តរភាព។ ព្រមទាំង ប្រតិភូទាំងឡាយក៏បានជូនដំណឹងអំពីស្ថានភាពការប្រែប្រួលអាកាសធាតុ ទីផ្សារកាបូន ចូលរួមចំណែកអនុវត្តអនុសញ្ញាសហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ (NDC)៕

បកប្រែដោយ Thuy Anh