ថ្លែងមតិក្នុងសន្និសីទ លោក Doan Tan Buu អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តបានវាយតម្លៃខ្ពស់ចំពោះខ្លឹមសារសហប្រតិបត្ដិការរវាងសមាគមនារីទាំងពីរ; ទន្ទឹមនឹងនោះ លោកជឿជាក់ថា ភាគីទាំងពីរនឹងបន្តរឹតចំណងទំនាក់ទំនង និងគាំទ្រគ្នាទៅវិញទៅមកបន្ថែមទៀតដើម្បីធ្វើឲ្យចលនានារីកាន់តែរីកចម្រើន។ លោកក៏មានបំណងចង់ឲ្យសមាគមនារី ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តព្រៃវែង បង្កើនការផ្លាស់ប្តូរមិត្តភាពជាមួយនារីខេត្ត Dong Thap ដើម្បីចែករំលែកបទពិសោធន៍លើកិច្ចការនេះ។

leftcenterrightdel
ថ្នាក់ដឹកនាំសមាគមនារីខេត្ត Dong Thap និងថ្នាក់ដឹកនាំសមាគមនារីដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្ដព្រៃវែង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការដំណាក់កាល ២០២២ -២០២៧ (រូបថត៖ vnanet.vn)

លោកស្រី លៀង ស្រីម៉ុល អភិបាលរងខេត្តព្រៃវែង និងជាប្រធានសមាគមនារីដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តព្រៃវែង មានប្រសាសន៍ថា ការវិវត្តដ៏ស្មុគស្មាញនៃជំងឺកូវីដ-១៩ បានប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការរវាងសមាគមនារីទាំងពីរ។ ប៉ុន្តែភាគីទាំងពីរនៅតែខិតខំប្រឹងប្រែងរក្សាកិច្ចសហប្រតិបត្តិការដើម្បីកែលម្អជីវភាពរស់នៅទាំងសម្ភារៈនិងស្មារតីរបស់ស្ត្រី ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ស្ត្រីនិងកុមារ; ការទប់ស្កាត់ និងប្រឆាំងការជួញដូរមនុស្ស ជាពិសេសស្ត្រី និងកុមារ, ការទប់ស្កាតអំពើហិង្សា…។

ក្នុងរយៈពេល​ ៥ ឆ្នាំកន្លងមកនេះ យោងតាមការព្រមព្រៀងសហប្រតិបត្តិការរបស់សមាគមនារីខេត្ត Dong Thap និងខេត្តព្រៃវែង សមាគមនារីនៅតាមមូលដ្ឋាន ជាពិសេសថ្នាក់ឃុំនៅតាមព្រំដែនបានបង្កើនការសម្របសម្រួល និងផ្លាស់ប្តូរបទពិសោធន៍លើការអភិវឌ្ឍន៍សមាគម ។

នៅក្នុងសន្និសីទនេះ សមាគមនារីខេត្ត Dong Thap និងសមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រៃវែងបានចុះហត្ថលេខា​លើកិច្ចព្រមព្រៀងសហប្រតិបត្តិការដំណាក់កាល ២០២២ - ២០២៧។  ភាគីទាំងពីរបានឯកភាពគ្នាពង្រីកទំនាក់ទំនងដ៏ល្អប្រសើរ ផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍អំពីសមិទ្ធិផលទាំងឡាយដែលសមាគមនារីនៃខេត្តទាំងពីរសម្រេចបានក្នុងការអភិវឌ្ឍន៍ប្រទេស; ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិសម្រាប់វឌ្ឍនភាពរបស់ស្ត្រី; ការទប់ស្កាត់និងប្រឆាំងការជួញដូរស្ត្រី និងកុមារ៕

បកប្រែដោយ Thanh Cong