នេះគឺជាសកម្មភាពដែលបានធ្វើឡើងនៅខាងក្រៅសន្និសីទអន្តរជាតិលើកទី៦ ស្តីពីការកសាងព្រំដែនវៀតណាម-កម្ពុជា ប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ ឆ្នាំ២០២២ ដែលប្រព្រឹត្តទៅនៅខេត្ត An Giang នាថ្ងៃទី ២០ ខែកញ្ញា។

leftcenterrightdel
គណៈប្រតិភូវៀតណាម និងកម្ពុជា ប្រគល់អំណោយជូនគ្រួសារជនជាតិខ្មែរ និងវៀតណាមដែលមានស្ថានភាពជួបការលំបាកខ្លាំងនៅតំបន់ព្រំដែនវៀតណាម-កម្ពុជា (រូបថត៖ vnanet.vn)

ក្នុងពិធីនេះ គណៈប្រតិភូគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និងគណៈប្រតិភូក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានប្រគល់ផ្ទះសាមគ្គីចំនួន ១០ ខ្នង និងអំណោយចំនួន ៣០០ កញ្ចប់ជូនគ្រួសារជនជាតិខ្មែរ និងវៀតណាមដែលមានស្ថានភាពជួបការលំបាកខ្លាំងនៅតំបន់ព្រំដែននៃប្រទេសទាំងពីរ៕

បកប្រែដោយ Huyen Trang