លោក Nguyen Xuan Binh នាយករងនៃមន្ទីរទេសចរណ៍ក្រុង Da Nang បានចែករំលែកថា កិច្ចខិតខំប្រឹងប្រែងដើម្បីស្តារទេសចរណ៍ និងបង្កើតឡើងវិញនូវជើងហោះហើរត្រង់រវាងកម្ពុជា និងវៀតណាម គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពអបអរសាទរខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា។

leftcenterrightdel
ពិធីទទួលស្វាគមន៍អ្នកដំណើរដំបូងទៅកាន់ទីក្រុង Da Nang នៅផ្លូវហោះហើសៀមរាប-Da Nang (រូបថត៖ vnanet.vn)

ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា អង្គរអ៊ែរ នឹងបើកជើងហោះហើរ ៣ ដងក្នុងមួយសប្តាហ៍ នៅថ្ងៃច័ន្ទ ថ្ងៃពុធ និងថ្ងៃសុក្រ ដោយយន្តហោះ ATR72 សហការជាមួយក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម Vietnam Airlines។ ផ្លូវហោះហើរនេះត្រូវបានគេរំពឹងថានឹងរួមចំណែកជំរុញការធ្វើដំណើរ និងតម្រូវការទេសចរណ៍រវាងវៀតណាម និងកម្ពុជា ព្រមទាំងបង្កលក្ខណៈងាយស្រួលដល់ការផ្លាស់ប្តូរភ្ញៀវអន្តរជាតិរវាងខេត្តសៀមរាប និងទីក្រុង Da Nang។ ក្នុងការបើកឡើងវិញនេះ ក្រុមហ៊ុនធ្វើការហោះហើរបីជើងក្នុងមួយសប្ដាហ៍ ហើយនឹងបង្កើនរហូតដល់ប្រាំជើងក្នុងមួយសប្ដាហ៍ចាប់ពីខែកញ្ញា ឆ្នាំ២០២២ និង បន្ថែមរហូតដល់រៀងរាល់ថ្ងៃនាពេលដ៍ខ្លីខាងមុខនេះ។

លោក លៀវ មិញជុង អគ្គនាយកក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាអង្គរ អ៊ែរ មានប្រសាសន៍ថា «ក្រុមហ៊ុន កម្ពុជា អង្ករ អ៊ែ ជាអាកាសចរជាតិ និងជាអាកាសចរតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលទទួលបានវិញ្ញាបនប័ត្របញ្ញាក់សុវត្ថិភាពពីស្ថាប័នអន្តរជាតិហៅកាត់ អាយអូសា (IOSA) យើងមានក្តីសោមន្សសរីករាយបំផុតក្នុងការធ្វើជាស្ពានតភ្ជាប់ក្នុងការផ្លាស់ប្តូរូ វប្បធម៌ សេដ្ឋកិច្ច និង ទេសចរណ៍ រវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម។ បច្ចុប្បន្ននេះក្រុមហ៊ុនមានមោទនភាពយ៉ាងខ្លាំងដែលបានផ្តល់សេវាកម្មយ៉ាងច្រើនរវាងប្រទេសទាំងពីររហូតដល់ជាង ៣០ ជើងហោះហើរ ក្នុងមួយសប្ដាហ៍ មានដូចជា ពីទីក្រុងភ្នំពេញទៅទីក្រុងហូជីមិញ និងទីក្រុងហាណូយ ពីខេត្តសៀមរាបទៅទីក្រុងហូជីមិញ និងខេត្ត Da Nang ពីខេត្តព្រះសីហនុទៅទីក្រុងហូជីមិញ»៕

បកប្រែដោយ Thanh Cong