នៅក្នុងមិទ្ទិងនេះ ប្រតិភូទាំងឡាយបានរំលឹកឡើងវិញនូវយុទ្ធសាមគ្គីភាពរបស់ប្រទេសទាំងពីរក្នុងការប្រយុទ្ធប្រឆាំងនឹងអាណានិគមនិយម; ប្រឆាំងនឹងចក្រពត្តិនិយម; ចែករំលែកអនុស្សាវរីយ៍ជួយប្រទេសមិត្តឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

leftcenterrightdel
សមាគមមិត្តភាពវៀតណាម-កម្ពុជាខេត្ត Bac Giang ប្រគល់អំណោយជូនប្តី-ប្រពន្ធ Duong Van Nguyen - Hoang Thi Xuyen (រូបថត៖ baobacgiang.com.vn)

សមាគមមិត្តភាពវៀតណាម-កម្ពុជា ខេត្ត Bac Giang ត្រូវបានបង្កើតឡើងក្នុងខែឧសភា ឆ្នាំ២០១២ បច្ចុប្បន្នមានសមាជិកចំនួន ៩៥៥ នាក់ ភាគច្រើនជាកងទ័ពស្ម័គ្រចិត្ត។ សមាជិកទាំងឡាយបានផ្សព្វផ្សាយយ៉ាងទូលំទូលាយដល់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ និងសមាជិកក្នុងខេត្តអំពីប្រវត្តិសាស្ត្រនៃទំនាក់ទំនង សមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងសម័យបច្ចុប្បន្ន សារៈសំខាន់នៃថ្ងៃបង្កើតទំនាក់ទំនងការទូតវៀតណាម-កម្ពុជា ក៏ដូចជាអំពីទឹកដី និងប្រជាជនកម្ពុជា។ អាស្រ័យហេតុនេះ បានរួមចំណែកថែរក្សា ពង្រឹង និងពង្រីកទំនាក់ទំនងវៀតណាម-កម្ពុជា ក្នុងស្ថានភាពថ្មី។

ក្នុងឱកាសនេះ សមាគមបានប្រគល់អំណោយជូនប្តី-ប្រពន្ធ លោក Duong Van Nguyen - លោកស្រី Hoang Thi Xuyen នៅភូមិ Ke ឃុំ Minh Duc ស្រុក Viet Yen។ លោកស្រី Xuyen ជាជនជាតិខ្មែរ (ឈ្មោះខ្មែរ អ៊ឹង ស)។ ដោយសារកោតសរសើរចំពោះភាពក្លាហានរបស់កងទ័ពវៀតណាម កាលពីឆ្នាំ ១៩៧០ គាត់បានដាក់ពាក្យសុំចូលបម្រើក្នុងជួរកងទ័ពវៀតណាម។ ក្រោយមក លោកស្រី Xuyen និងយុទ្ធជន Nguyen បានក្លាយជាប្តីប្រពន្ធ៕

បកប្រែដោយ Huyen Trang