លោកឧត្តមសេនីយ៍ទោ Le Duc Thai បានសម្តែងនូវសេចក្តីរីករាយ និងរំភើបដែលបានស្វាគមន៍ និងធ្វើការជាមួយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅច្រកទ្វារព្រំដែនអន្តរជាតិ Moc Bai ខេត្ត Tay Ninh ដើម្បីពិភាក្សាអំពីបញ្ហានានាទាក់ទងនឹងការគ្រប់គ្រង និងការពារប្រទេសនីមួយៗ។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Le Duc Thai ទទួលគណៈប្រតិភូបញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា នៅច្រកទ្វារព្រំដែនអន្តរជាតិ Moc Bai ខេត្ត Tay Ninh

នៅកិច្ចប្រជុំនេះ ភាគីទាំងពីរបានឯកភាពវាយតម្លៃថា៖ នាពេលកន្លងមក ទោះបីជាមានការវិវឌ្ឍយ៉ាងស្មុគស្មាញនៃជំងឺរាតត្បាត Covid-19 ក៏ដោយ ក៏ភាគីទាំងពីរនៅតែអនុវត្តការងារសម្របសម្រួល គ្រប់គ្រង និងការពារព្រំដែនប្រកបដោយប្រសិទ្ធភាព។ ជាពិសេសនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការការពារព្រំដែន ដែលជាការកត់សម្គាល់នូវជំហានអភិវឌ្ឍឆ្ពោះទៅកម្រិតកម្ពស់ថ្មីមួយក្នុងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។

លើសពីនេះទៅទៀត ភាគីទាំងពីរបានធ្វើការសម្របសម្រួលប្រកបដោយជោគជ័យក្នុងការរៀបចំនូវសកម្មភាពធំៗ និងសំខាន់ៗ រួមចំណែកផ្សព្វផ្សាយ និងអប់រំដល់កងទ័ព យុទ្ធជន នៃប្រទេសទាំងពីរអំពីទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ កងទ័ពទាំងពីរ។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Le Duc Thai និងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ធ្វើជាសហប្រធាននៃកិច្ចប្រជុំ

ក្នុងនាមគណៈប្រតិភូនៃបញ្ជាការដ្ឋានកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងនូវសេចក្តីរីករាយ រំភើប និងមោទនភាពចំពោះការអភិវឌ្ឍទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ព្រមទាំងសម្តែងនូវការយល់ព្រមចំពោះរាល់ទិសដៅនៃកិច្ចសហប្រតិបត្តិការសំខាន់ៗ ដែលរដ្ឋាភិបាល និងក្រសួងការពារជាតិនៃប្រទេសទាំងពីរបានកំណត់ក្នុងស្មារតីគោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី ច្បាប់ជាតិ ទំលាប់អន្តរជាតិ និងអត្តសញ្ញាណជាតិនៃប្រទេសទាំងពីរ ដោយឈរលើគោលការណ៍សមភាព ការការពារផលប្រយោជន៍ និងការមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក។ ជាពិសេស បន្តបង្រួបបង្រួម និងអភិវឌ្ឍទំនាក់ទំនងទ្វេភាគី ក្រោមពាក្យស្លោក “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង”៕

បកប្រែដោយ Minh Trung