ថ្លែងមតិក្នុងសិក្ខាសាលា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា លោក Nguyen Huy Tang បានវាយតម្លៃខ្ពស់ចំពោះភាពសមស្រប និងទាន់ពេលវេលានៃការរៀបចំសិក្ខាសាលានេះ ដើម្បីជួយសហគ្រាសឡូជីស្ទីកនៃប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ជាពិសេសក្នុងបរិបទដែលវៀតណាម-កម្ពុជា កំពុងជំរុញការអនុវត្តសកម្មភាពស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយជំងឺរាតត្បាត Covid-19។

leftcenterrightdel
ទិដ្ឋភាពនៃសិក្ខាសាលា (រូបថត៖ vnanet.vn)

ទន្ទឹមនឹងនោះ លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang បានសង្កត់ធ្ងន់ថា ការធានាស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ និងឡូជីស្ទីកគឺមានសារៈសំខាន់ និងចាំបាច់បំផុត។ ប្រការនេះនឹងជួយឲ្យដំណើរការផលិតទំនិញ និងសកម្មភាពអាជីវកម្មរបស់សហគ្រាសមានស្ថិរភាព ជួយខឿនសេដ្ឋកិច្ចនៃប្រទេសទាំងពីរងើបឡើងវិញយ៉ាងឆាប់រហ័ស។

leftcenterrightdel
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា លោក Nguyen Huy Tang ថ្លែងក្នុងសិក្ខាសាលា (រូបថត៖ vnanet.vn)

សិក្ខាសាលាបានប្រព្រឹត្តទៅយ៉ាងរស់រវើកដោយមានបទអន្តរាគមពីសហគ្រាសវៀតណាម និងកម្ពុជា។ ទន្ទឹមនឹងនោះ ស្ថាប័នមានសមត្ថកិច្ចនៃប្រទេសទាំងពីរក៏បានឆ្លើយតប និងលើកឡើងដំណោះស្រាយ ដើម្បីពុះពារការលំបាក ដែលសហគ្រាសវៀតណាម-កម្ពុជា តែងតែជួបប្រទះនៅពេលធ្វើសកម្មភាពអាជីវកម្ម និងកិច្ចសហប្រតិបត្តិការ។

នៅចុងបញ្ចប់នៃសិក្ខាសាលា ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម និងក្រសួងពាណិជ្ជកម្មកម្ពុជាបានសន្យាបន្តកិច្ចសហប្រតិបត្តិការ និងធ្វើការយ៉ាងសកម្មបន្ថែមទៀត ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសនៃប្រទេសទាំងពីរមានឱកាសកាន់តែច្រើនក្នុងកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់នាពេលខាងមុខ៕

បកប្រែដោយ Huyen Trang