អគាររដ្ឋបាលក្រសួងការពារជាតិកម្ពុជា ត្រូវបានបើកការដ្ឋានសាងសង់នៅឆ្នាំ២០១៨ ដែលទទួលថវិកាសម្រាប់ការសាងសង់ពីក្រសួងការពារប្រទេសវៀតណាម។ ក្នុងពិធីបើកសម្ពោធ ដោយទទួលបានការផ្ទេរសិទ្ធិពីព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រគល់គ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់មហាសេនា របស់ព្រះរាជាណាចក្រកម្ពុជា ជូនក្រសួងការពារប្រទេសវៀតណាម។

leftcenterrightdel
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រគល់គ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់មហាសេនា របស់ព្រះរាជាណាចក្រកម្ពុជា ជូនក្រសួងការពារប្រទេសវៀតណាម (រូបថត៖ SPM Page)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច លោកឧត្តមសេនីយ៍ឯក Vo Minh Luong បានទៅដាក់កម្រងផ្កា និងអុជធូប នៅវិមានមិត្តភាពវៀតណាម-កម្ពុជា និងទៅទស្សនានៅផ្ទះអនុស្សាវរីយ៍ប្រពៃណីនៃរណសិរ្ស ៤៧៩ និងអង្គភាពមួយចំនួនរបស់ក្រសួងការពារជាតិកម្ពុជា៕

បកប្រែដោយ Thuy Anh