លោក ថោង រ័ត្នស័ក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ មានប្រសាសន៍ថា ទេសចរណ៍ផ្លូវអាកាស សមុទ្រ និងផ្លូវគោក នឹងចាប់ផ្តើមឡើងវិញក្នុងពេលឆាប់ៗនេះ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំនៅទីក្រុងហាណូយ (រូបថត៖ nhandan.vn)

ភាគីទាំងពីរបានចែករំលែកព័ត៌មាន និងបទពិសោធន៍អំពីស្ថានភាពជំងឺកូវីដ-១៩ ការឆ្លើយតបរបស់វិស័យទេសចរណ៍ចំពោះការរីករាលដាលនៃជំងឺកូវីដ-១៩ និងផែនការទេសចរណ៍អន្តរជាតិនៃប្រទេសទាំងពីរ។ ភាគីទាំងពីរក៏បានពិនិត្យឡើងវិញនូវផែនការសកម្មភាពជំរុញទេសចរណ៍ទៅវិញទៅមក ក៏ដូចជាវាយតម្លៃលើលទ្ធផលនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកន្លងមក។

leftcenterrightdel
វៀតណាម និងកម្ពុជាឯកភាពគ្នាជំរុញទេសចរណ៍ ចាក់វ៉ាក់សាំងប្រកបដោយសុវត្ថិភាពលើគ្រប់វិស័យ (រូបថត៖ nhandan.vn)

ក្នុងជំនួបនេះ ប្រទេសទាំងពីរបានឯកភាពជំរុញទេសចរណ៍ ការចាក់វ៉ាក់សាំងសុវត្ថិភាព ដោយផ្តោតលើ៖

១. ជំរុញការបន្តទេសចរណ៍រវាងប្រទេសទាំងពីរ តាមគ្រប់មធ្យោបាយដឹកជញ្ជូនទាំងអស់ (ផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស) រួមទាំង៖

– បើកដំណើរការជើងហោះហើរ VN Airlines និង Cambodia Angkor Air ឡើងវិញ។

- បន្តជំរុញទេសចរណ៍បើកបរដោយខ្លួនឯង ដោយសង្កត់ធ្ងន់លើការធ្វើដំណើរប្រកបដោយសុវត្ថិភាព។

- រៀបចំការតភ្ជាប់កំពង់ផែទេសចរណ៍នៃប្រទេសទាំងពីរ ដោយជំរុញឱ្យវិស័យឯកជននៃប្រទេសទាំងពីរសិក្សាការតភ្ជាប់ឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព។

២. ការផ្សព្វផ្សាយ និងសិក្សាទីផ្សាររួមក្រោមប្រធានបទ «ប្រទេសពីរ គោលដៅតែមួយ» ក្នុងព្រឹត្តិការណ៍អន្តរជាតិនានា។

៣. ពិចារណាលើការផ្សព្វផ្សាយទេសចរណ៍ទៅកាន់ប្រទេសចំនួនបី៖ កម្ពុជា ឡាវ វៀតណាម នៅវេទិកាទីផ្សារទេសចរណ៍ពិភពលោកឆ្នាំ២០២២ នៅទីក្រុងឡុងដ៍ និងពិព័រណ៍ឌូបៃឆ្នាំ២០២២ នៅទីក្រុងឌូបៃ ក្រោមកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-វៀតណាម (CLV)។

៤. វៀតណាមនឹងបន្តផ្សព្វផ្សាយ ក៏ដូចជាលើកទឹកចិត្តដល់វិស័យសាធារណៈ និងឯកជនរបស់ខ្លួនឱ្យចូលរួមក្នុងវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ (ATF 2022) ដែលនឹងប្រព្រឹត្តទៅនៅខែមករា ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ ប្រទេសកម្ពុជា។

៥. ជំរុញការរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយទេសចរណ៍ឆ្នាំ ២០២២ ដើម្បីអបអរសាទរខួបលើកទី ៥៥ នៃទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា។

៦. សហការ និងផ្លាស់ប្តូរបទពិសោធន៍ ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ដែលប្រទេសវៀតណាម ធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២២ និងកម្ពុជា ដែលនឹងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ នៅឆ្នាំ២០២៣៕

បកប្រែដោយ Huyen Trang