ក្នុងរយៈពេល ១០ ខែដើមឆ្នាំនេះ ទំហំនាំចូល និងនាំចេញទំនិញរវាងប្រទេសទាំងពីរសម្រេចបាន ៧.៨៧៣ ពាន់លានដុល្លារអាមេរិក កើនឡើង ៨៧.៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។  ក្នុងនោះការនាំចេញទំនិញពីកម្ពុជាទៅកាន់ប្រទេសវៀតណាមសម្រេចបាន ៣.៩៤២ ពាន់លានដុល្លារអាមេរិក កើនឡើង ៣៦៩% ហើយនិងទំនិញពីវៀតណាមនាំចេញទៅប្រទេសកម្ពុជាសម្រេចបាន ៣.៩៣១ ពាន់លានដុល្លារអាមេរិក កើនឡើង ១៧.១%  បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០។

leftcenterrightdel
ការជួញដូរទំនិញតាមច្រកព្រំដែនផ្លូវគោករវាងវៀតណាមនិងកម្ពុជានៅតែរក្សាបានក្នុងអំឡុងពេលការរាតត្បាតនៃជំងឺកូវីដ-១៩ (រូបថត៖ nhandan.vn)

ក្នុងអំឡុងពេលខាងលើ មុខទំនិញវៀតណាមចំនួន ២៣/២៩ នាំចេញទៅកាន់កម្ពុជាមានកំណើនវិជ្ជមានបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ បន្លែ មើមសម្រេចបាន ១៥.៨ លានដុល្លារ កើនឡើង ១៥៩%; កាហ្វេសម្រេចបាន ២.៣ លានដុល្លារ កើនឡើង ១.៦%; ចំណីសត្វនិងវត្ថុធាតុដើមសម្រេចបាន ១២៨ លានដុល្លារ កើនឡើង ២៨.៧%; ប្រេងឥន្ធនៈ គ្រប់ប្រភេទសម្រេចបាន ៣១០ លានដុល្លារ កើនឡើង ៥២%; ផលិតផលគីមីសម្រេចបាន ៨៤ លានដុល្លារ កើនឡើង ២២%; ជីគ្រប់ប្រភេទសម្រេចបាន ១៧៩ លានដុល្លារកើនឡើង ៦៨%...។

ប៉ុន្ដែមានមុខទំនិញ ៦/២៩ មានកំណើនអវិជ្ជមាន បើធៀបនឹងរយៈពេល ១០ ខែដើមឆ្នាំ ២០២០។ ជាក់ស្ដែងគឺជលផលសម្រេចបាន ២៦ លានដុល្លារ ធ្លាក់ចុះ ៤៤%; ស្ករគ្រាប់និងធញ្ញជាតិសម្រេចបាន ៤៦ លានដុល្លារ ធ្លាក់ចុះ ៨.៥%; clinker និងស៊ីម៉ងត៍សម្រេចបាន ៦.២ លានដុល្លារ ធ្លាក់ចុះ ៤២%; ផលិតផលសេរ៉ាមិចសម្រេចបាន ១៤.២% លានដុល្លារ ធ្លាក់ចុះ ១%; ផលិតផលដែកសម្រេចបាន ៨២ លានដុល្លារ ធ្លាក់ចុះ ២១%; ផលិតផលគ្រឿងសង្ហារិមដែលផលិតពីវត្ថុធាតុផ្សេងពីឈើសម្រេចបាន ៤.១ លានដុល្លារ ធ្លាក់ចុះ ៤៥ %។

រីឯប្រទេសកម្ពុជានាំចេញទៅកាន់ប្រទេសវៀតណាម ក្នុងរយៈពេល ១០ ខែដើមឆ្នាំ មុខទំនិញចំនួន ៩/១១  មានកំណើនវិជ្ជមាន បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០។ ក្នុងនោះ បន្លែ ផ្លែឈើសម្រេចបាន ៣៥ លានដុល្លារ កើនឡើង ៥៨% ; កៅស៊ូសម្រេចបាន ១.១១២ ពាន់លានដុល្លារ កើនឡើង ៣៤៤%; ឈើនិងផលិតផលអំពីឈើសម្រេចបាន ៩.៦ លានដុល្លារ កើនឡើង ៤៨%; ក្រណាត់គ្រប់ប្រភេទសម្រេចបាន ២៩.៧ លានដុល្លារ កើនឡើង ៦៤%; សំណល់ដែកសម្រេចបាន ៣៧.៩ លានដុល្លារ កើនឡើង ១៣៣%...។

ខណៈដែល មុខទំនិញ ២/១០ មានកំណើនថយចុះ បើធៀបនឹងរយៈពេល ១០ ខែដើមឆ្នាំ២០២០ រួមទាំងវត្ថុធាតុដើមបារីសម្រេចបាន ៧.៨ លានដុល្លារ ធ្លាក់ចុះ ២៥% ។ គ្រឿងម៉ាស៊ីន បរិក្ខារ ឧបករណ៍ និងគ្រឿងបន្លាស់សម្រេចបាន ២១ លានដុល្លារ ធ្លាក់ចុះ ២%។

ការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំកម្ពុជា បានឲ្យដឹងថា ឆ្នាំ ២០២០ ទំហំនាំចូល នាំចេញរវាងវៀតណាម-កម្ពុជាសម្រេចបាន ៥.៣២៧ ពាន់លានដុល្លារ កើនឡើង ០.៨៤% បើធៀបនឹងឆ្នាំ ២០១៩។ ក្នុងនោះ ទំនិញវៀតណាមនាំចេញទៅកម្ពុជាសម្រេចបាន ៤.១៤៩ ពាន់លានដុល្លារ ធ្លាក់ចុះ ៥.៣% ហើយទំនិញកម្ពុជានាំចេញទៅវៀតណាមសម្រេចបាន ១.១៧៨% ពាន់លានដុល្លារអាមេរិក កើនឡើង ៣០.៩%៕

បកប្រែដោយ Pham Diep