ការប្រកួតនេះត្រូវបានរៀបចំឡើងក្នុងបំណងជួយសិក្ខាកាម​​មកពីប្រទេសឡាវនិងកម្ពុជាបង្កើនជំនាញទាំង ៤ គឺការស្តាប់ ការនិយាយ ការអាននិងការសរសេរភាសាវៀតណាម។

នេះជាឱកាសដ៏ល្អសម្រាប់សិក្ខាកាមបានស្វែងយល់កាន់តែស៊ីជម្រៅអំពីមនុស្ស វប្បធម៌ ទំនៀមទម្លាប់  និងទំនាក់ទំនងជាប្រពៃណីនៃប្រទេសទាំងបីវៀតណាម ឡាវ និងកម្ពុជា។

leftcenterrightdel
ប្រតិភូ​អញ្ជើញ​ចូ​លរូម​ពិ​ធី​

ក្រោមប្រធានបទ “យុវជនអន្តរជាតិ សាមគ្គី ច្នៃប្រឌិត សិក្សាល្អ ហ្វឹកហ្វឺនល្អ” ការប្រកួតអូឡាំពិកភាសាវៀតណាមលើកទី២ មានការចូលរួមពី ៤ ក្រុម (ក្រុមសិក្ខាកាម​ឡាវ ២ ក្រុម និងក្រុមសិក្ខាកាម​កម្ពុជា ២ ក្រុម)។

ក្រុមទាំង​ឡាយ​ប្រកួតគ្នាក្នុងបីផ្នែកគឺគោរព ពិនិត្យចំណេះដឹង និងការប្រកួតប្រជែងនិយាយជាសាធារណៈ ដើម្បីជ្រើសរើសក្រុមឈ្នះ។

leftcenterrightdel
ការ​សម្តែង​មួយ​របស់​សិក្ខាកាម​កម្ពុជា

នៅក្នុងការប្រកួតនេះ ក្រុមទាំងនោះក៏សម្តែងសិល្បៈដែលមានអត្តសញ្ញាណវប្បធម៌នៃប្រទេសមិត្តឡាវ និងកម្ពុជា។ ការរៀបចំការប្រកួតនេះអនុវត្ត​យ៉ាងម៉ឺងម៉ាត់នូវបទប្បញ្ញត្តិស្តីពីការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩៕

បកប្រែដោយ Duy Hoan