តាងនាមថ្នាក់ដឹកនាំសាលា ប្រធាននយោបាយនៃសាលានាយទាហានកងទ័ពជើងអាកាស បានចូលរួមអបអរសាទរ និងផ្តល់អំណោយជូនសិក្ខាកាមកម្ពុជាដែលកំពុងសិក្សា និងបំពេញការងារនៅសាលា។

leftcenterrightdel
ការផ្តល់អំណោយជូនសិក្ខាកាមកម្ពុជាដែលកំពុងសិក្សានៅសាលា

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ទំនាក់ទំនងសាមគ្គីភាពរវាងប្រទេសទាំងពីរត្រូវបានពង្រឹង និងពង្រីកដោយឥតឈប់ឈរ។ ថ្នាក់ដឹកនាំនៃរដ្ឋទាំងពីរ និងកងទ័ពនៃប្រទេសទាំងពីរបានរៀបចំការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ជាប្រចាំ ដែលជាប្រពៃណីដ៏មានតម្លៃ ជិតស្និទ្ធ និងយូរអង្វែង។ សកម្មភាពទាំងនេះរួមចំណែកបង្កើនការយល់ដឹង និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងវៀតណាម និងកម្ពុជាឲ្យកាន់តែស៊ីជម្រៅថែមទៀត។

តំណាងសិក្ខាកាមកម្ពុជានៅសាលានាយទាហានកងទ័ពជើងអាកាស បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់កម្មាភិបាលនៃសាលា ព្រមទាំងសន្យាបន្តការសិក្សាចំណេះដឹងផ្នែកវិទ្យាសាស្ត្រយោធា ដោយហេតុនេះ រួមចំណែកពូនជ្រំទំនាក់ទំនងជិតស្និទ្ធរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរ៕

បកប្រែដោយ Huyen Trang