ក្នុងកិច្ចប្រជុំនោះ សិក្ខាកាមកម្ពុជាបានរំលឹកឡើងវិញនូវប្រពៃណីរបស់ប្រទេសជាតិ ក៏ដូចជាកងយោធពលខេមរភូមិន្ទ ហើយបានថ្លែងអំណរគុណដល់សាលាមធ្យមសិក្សាការពារព្រំដែនលេខ២ ដែលបានយកចិត្តទុកដាក់រៀបចំពិធីសំណេះសំណាលដ៏មានអត្ថន័យក្នុងឱកាសពិធី​បុណ្យធំៗរបស់ព្រះរាជាណាចក្រកម្ពុជា។

leftcenterrightdel
ថ្នាក់ដឹកនាំសាលាប្រគល់​អំណោយ​ជូន​សិក្ខាកាម​កម្ពុជា​

ថ្នាក់ដឹកនាំសាលាក៏បានកោតសរសើរសិក្ខាកាមកម្ពុជាដែលបានខិតខំប្រឹងប្រែង និងសម្រេចបាននូវលទ្ធផលខ្ពស់ក្នុងការសិក្សា ហើយសង្ឃឹមថា សិក្ខាកាមម្នាក់ៗនឹងលើកកំពស់ស្មារតីទទួលខុសត្រូវ សិក្សាដោយខ្លួនឯង និងខិតខំក្លាយទៅជានាយទាហានឆ្នើមនៃព្រះរាជាណាចក្រកម្ពុជា៕

បកប្រែដោយ Duy Hoan