នៅក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានជូនដំណឹងគ្នាទៅវិញទៅមកអំពីស្ថានភាពរបស់បក្សនីមួយៗ និងប្រទេសនីមួយៗ; ដោយសង្កត់ធ្ងន់ថា បក្សទាំងពីរ និងរដ្ឋទាំងពីរ តែងតែយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់ចំពោះទំនាក់ទំនងវៀតណាម-កម្ពុជា ដែលកំណត់ថានេះ ជាកិច្ចការយុទ្ធសាស្ត្រដ៏សំខាន់បំផុតក្នុងគោលនយោបាយការបរទេសរបស់ខ្លួន ព្រមទាំងប្តេជ្ញារក្សា ការពារ និងពង្រឹងទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងនិរន្តរភាពយូរអង្វែងរវាងវៀតណាម និងកម្ពុជា។

leftcenterrightdel
 លោក Vo Van Thuong ថ្លែងក្នុងកិច្ចពិភាក្សា (រូបថត៖ vnanet.vn)

ភាគីទាំងពីរបានឯកភាពថា នាពេលខាងមុខនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីអនុវត្តសេចក្តីថ្លែងការណ៍រួម និងកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងភាគីទាំងពីរប្រកបដោយប្រសិទ្ធភាព ជំរុញការឃោសនាផ្សព្វផ្សាយជូនប្រជាជនគ្រប់ស្រទាប់វណ្ណៈអំពីប្រពៃណីនៃទំនាក់ទំនងវៀតណាម-កម្ពុជា សម្របសម្រួលយ៉ាងល្អក្នុងរៀបចំសកម្មភាពអបអរសាទរខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ២០២២។

ភាគីទាំងពីរបានអះអាងថានឹងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ កសាងខ្សែព្រំដែនវៀតណាម-កម្ពុជា ប្រកបដោយសន្តិភាព មិត្តភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍។ បង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ការវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ ការអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍វៀតណាម និងកម្ពុជាក្នុងការរស់នៅ ធ្វើការ និងសិក្សា ប្រកបដោយស្ថិរភាព និងយូរអង្វែង នៅក្នុងប្រទេសរៀងៗខ្លួន៕

បកប្រែដោយ Duy Hoan