ក្នុងរយៈពេលកន្លងមក បញ្ជាការដ្ឋានយោធាខេត្តបានសម្របសម្រួលជាមួយស្ថាប័ន និងអង្គភាពពាក់ព័ន្ធដើម្បីបើកថ្នាក់ភាសាអង់គ្លេសចំនួន ៤ និងថ្នាក់ភាសាខ្មែរចំនួន ៧ ថ្នាក់ ដែលមាននាយទាហាន និងនាយទាហានរងជិត ៤០០ នាក់ចូលរួមសិក្សា។ ជាមួយគ្នានេះបានលើកកម្ពស់តួនាទីសកម្ម និងប្រសិទ្ធភាពរបស់ក្លឹបភាសាអង់គ្លេស និងភាសាខ្មែរ។

leftcenterrightdel
បញ្ជាការដ្ឋានយោធាខេត្ត Long An ប្រគល់ប័ណ្ណសរសើររជូនអង្គភាពនិងបុគ្គល (រូប​ថត៖ baoquankhu7.vn)

បន្ទាប់ពីប្រតិបត្តិការក្នុងរយៈពេលមួយឆ្នាំ នៅក្នុងកងកម្លាំងប្រដាប់អាវុធខេត្តមានក្លឹបភាសាខ្មែរចំនួន ៧ និងក្លឹបភាសារអង់គ្លេសមួយដែលមានការចូលរួមពីនាយទាហាន និងនាយទាហានរងជាង ២០០ នាក់។ កងកម្លាំងប្រដាប់អាវុធខេត្តខិតខំដល់ឆ្នាំ២០២៥ ឱ្យមាន១០០% នៃកម្មាភិបាលអាយុក្រោម ៤០ ឆ្នាំ នៅតាមស្ថាប័ន និងអង្គភាពនានាសម្រេចបានភាសាអង់គ្លេសកំរិត B ឬខ្ពស់ជាងនេះ  ហើយ ៦០% នៃកម្មាភិបាលនៃអង្គភាពនៅតាមតំបន់ព្រំដែនអាចប្រាស្រ័យទាក់ទងជាភាសាខ្មែរបាន។

ក្នុងឱកាសនេះ បញ្ជាការដ្ឋានយោធាខេត្តបានប្រគល់ប័ណ្ណសរសើរជូនអង្គភាពចំនួន ៥ និងបុគ្គល ១០ នាក់ ដែលទទួលបានស្នាដៃល្អក្នុងការរៀបចំសកម្មភាពក្លឹបភាសារអង់គ្លេស និងភាសារខ្មែរ៕

បកប្រែដោយ Duy Hoan