នៅក្នុងបរិបទនៃការចាក់វ៉ាក់សាំងកាន់តែកើនឡើង និងស្ថានភាពជំងឺកូវីដ ១៩ នៅកម្ពុជាមានការវិវឌ្ឍជាវិជ្ជមាន រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចិត្តបើកដំណើរការសេដ្ឋកិច្ចឡើងវិញជាបណ្តើរៗនិងជាដំណាក់កាលនីមួយៗ។ កម្ពុជាកំពុងបន្ធូរបន្ថយបទប្បញ្ញត្តិស្តីពីការធ្វើដំណើរនិងការធ្វើចត្ដាឡីស័កសម្រាប់មនុស្សចូលមកប្រទេសនេះ។ 

leftcenterrightdel
ស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ ១៩ នៅកម្ពុជាកំពុងវិវឌ្ឍជាវិជ្ជមាន (រូបថត៖ vov.vn)

ការធ្វើចត្ដាឡីស័ករយៈពេល ៣ ថ្ងៃសម្រាប់អ្នកវិនិយោគ អ្នកជំនាញ មន្ដ្រីការទូត កម្មាភិបាលបរទេសនិងមន្ត្រីដែលមកពីបំពេញការងារនៅឯបរទេស (រួមទាំងសមាជិកគ្រួសារនៃក្រុមអាទិភាពនេះ)។

រយៈពេលនៃការធ្វើចត្ដាឡីស័កគឺ ៧ ថ្ងៃសម្រាប់ជនស៊ីវិល រួមទាំងពលរដ្ឋកម្ពុជានិងជនបរទេស។ មនុស្សដែលមិនទាន់ចាក់វ៉ាក់សាំងប្រឆាំងនឹងកូវីដ១៩ ឬ បានចាក់វ៉ាក់សាំងដែលមិនទាន់គ្រប់គ្រាន់ត្រូវធ្វើចត្ដាឡីស័ករយៈពេល ១៤ ថ្ងៃ៕

បកប្រែដោយ Pham Diep