នាយកដ្ឋានផ្លូវទឹកក្នុងប្រទេសវៀតណាម (ក្រសួង គមនាគមន៍ និងដឹកជញ្ជូន) បានឲ្យដឹងថា មធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹករវាងវៀតណាម-កម្ពុជា នៅពេលដែលចូល និងចាកចេញពីកំពង់ផែសមុទ្រត្រូវបង់ថ្លៃសេវាយោងតាមកម្រិតកំណត់ដែលមានចែងក្នុងសារាចរលេខ ២៤៨/២០១៦ របស់ក្រសួងហិរញ្ញវត្ថុ។ នេះគឺជាការកំណត់នៅក្នុងសារាចរលេខ ៧៤/២០២១ របស់ក្រសួងហិរញ្ញវត្ថុ (ធ្វើវិសោធនកម្ម និងបំពេញបន្ថែមនូវមាត្រាមួយចំនួននៃសារាចរលេខ ២៦១/២០១៦ ដែលកំណត់អំពីថ្លៃសេវាផ្លូវសមុទ្រ ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី ១២ ខែតុលា ២០២១) ។

leftcenterrightdel
ខ្សែផ្លូវដឹកជញ្ជូនផ្លូវទឹករវាងវៀតណាម-កម្ពុជា ដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់ និងប្រមូលផ្តុំទំនិញសម្រាប់កប៉ាល់ទៅកាន់កំពង់ផែទីក្រុងហូជីមិញ

កម្រិតថ្មីសម្រាប់មធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹករវាងវៀតណាម-កម្ពុជា មានដូចខាងក្រោម៖ ថ្លៃចំណុះ ១៦៥ ដុង/តោនចំណុះពេញ/ជើងចូល និងចេញ (រួមទាំងមានផ្ទុក ឬ មិនផ្ទុកទំនិញ)។ ថ្លៃសេវាសម្រាប់ចូល និងចាកចេញពីកំពង់ផែ ៖ ៥,០០០, ១០,០០០, ២០,០០០, ៣០,០០០, ៤០,០០០ និង ៥០,០០០ ដុង/ជើង ចំពោះមធ្យោបាយដឹកជញ្ជូនដោយអាស្រ័យលើប្រភេទទម្ងន់សរុប និងចំនួនកៅអីអ្នកដំណើរ។

ថ្លៃសេវាថ្មីនេះទាបជាង ១០ ទៅ ១១ ដងទៅទៀតបើធៀបនឹងកម្រិតបង់ក្នុងកំឡុងពេលចាប់ពីថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២០ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២១ ពីព្រោះនាវាមិនត្រូវបង់ថ្លៃតាមកម្រិតថ្លៃសេវាផ្លូវសមុទ្រ នៅពេលចូល និងចាកចេញពីកំពង់ផែសមុទ្រ ។

ដោយពន្យល់អំពីរយៈពេលពីថ្ងៃទី ១ ខែមីនា ឆ្នាំ២០២០ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២១ នាយកដ្ឋានផ្លូវទឹក វៀតណាម បាននិយាយថា មធ្យោបាយដឹកជញ្ជូនផ្លូវទឹក វៀតណាម-កម្ពុជា នៅពេលចូល និងចាកចេញពីកំពង់ផែសមុទ្រ ត្រូវបង់ថ្លៃសេវាផ្លូវសមុទ្រ ជារូបិយប័ណ្ណបរទេស (USD) បានធ្វើឱ្យតម្លៃពេលដែលប្តូរទៅប្រាក់ដុងរបស់វៀតណាមខ្ពស់ជាងលើកមុន ១០ ទៅ ១១ ដង។  នេះមកពីការកំណត់មិនច្បាស់លាស់ទេបាននាំឱ្យអ្នកប្រមូលថ្លៃសេវាយល់ និងអនុវត្តតាមថ្លៃសេវាផ្លូវសមុទ្រ។

ផ្លូវដឹកជញ្ជូនតាមផ្លូវទឹករវាងវៀតណាម-កម្ពុជា ត្រូវបានបើកឱ្យដំណើរការក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវទឹករវាងវៀតណាម និងកម្ពុជា ដែលបានចុះហត្ថលេខាក្នុងឆ្នាំ ២០០៩ ហើយមានសុពលភាពចាប់ពីថ្ងៃទី ២០ ខែមករា ឆ្នាំ ២០១១ និងឧបសម្ព័ន្ធកែសម្រួលនៃកិច្ចព្រមព្រៀងនេះនៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងគោលបំណងលើកកម្ពស់ការធ្វើពាណិជ្ជកម្មតាមផ្លូវទឹករវាងប្រទេសទាំងពីរ ។ ផ្លូវនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់ និងការប្រមូលផ្តុំទំនិញសម្រាប់កប៉ាល់ទៅកាន់កំពង់ផែទីក្រុងហូជីមិញ ជាពិសេសចង្កោមកំពង់ផែទឹកជ្រៅ Cai Mep-Thi Vai ដែលមានអត្រាកំណើនពី ១៥-២០%/ឆ្នាំ។

បន្ទាប់ពីការអនុវត្តកិច្ចព្រមព្រៀងអស់រយៈពេលជាង ១០ ឆ្នាំមកនេះ មានមធ្យោបាយដឹកជញ្ជូនជិត ៨០,០០០ ជើងដែលមានទំនិញជាង ១០ លានតោន និងអ្នកដំណើរជិត ១.៣ លាននាក់។ ការនាំចេញ-នាំចូលសរុបសម្រេចបានជាង ៦៧០ លានដុល្លារ។

ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០២១ ទោះបីជាត្រូវរងផលប៉ះពាល់ដោយការរីករាលដាលនៃជំងឺកូវីដ ១៩ ក៏ដោយ ក៏បរិមាណទំនិញកុងតឺន័រនៅលើផ្លូវទឹករវាងវៀតណាម-កម្ពុជា នៅតែមានរហូតដល់ជាង ២០ ម៉ឺនធីយូ៕

បកប្រែដោយ Minh Trung