គ្រោះធម្មជាតិ និងជំងឺរាតត្បាតនាពេលកន្លងមក បានធ្វើឲ្យអាណិកជនវៀតណាមនៅកម្ពុជានិយាយរួម និងខេត្តព្រះសីហនុ និយាយដោយឡែកកាន់តែមានការលំបាកខ្លាំង។ ពលករដើមកំណើតវៀតណាមមួយចំនួននៅមូលដ្ឋានបានរៃអង្គាស និងជូនថវិកាដល់ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ ហើយស្នើជួយរៀបចំអំណោយសម្រាប់ជូនដល់អាណិកជនវៀតណាម។

leftcenterrightdel
ពលករដើមកំណើតវៀតណាមមួយចំនួននៅមូលដ្ឋាន បានរៃអង្គាស និងជូនថវិកាដល់ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ ហើយស្នើជួយរៀបចំអំណោយសម្រាប់ជូនដល់អាណិកជនវៀតណាម (រូបថត៖ baoquocte.vn)

ថ្លែងអំណរគុណចំពោះសប្បុរសជន លោក Vu Ngoc Ly អគ្គកុងស៊ុល ជឿជាក់ថា ជំនួយរបស់សប្បុរសជនទាំងនេះ នឹងជាកម្លាំងចលករសម្រាប់អាណិកជនវៀតណាមជំនះ​ការលំបាកនាបច្ចុប្បន្ន។ លោក Tran Van Nam ប្រធានសមាគមន៍ខ្មែរ-វៀតណាម ខេត្តព្រះសីហនុ បានឲ្យដឹងថា អាណិកជនវៀតណាមនៅខេត្តព្រះសីហនុ ត្រូវបានចាក់វ៉ាក់សាំងការពារជំងឺ Covid-19 ដោយឥតគិតថ្លៃ ចំនួន ៣ លើកហើយ៕

បកប្រែដោយ Thanh Cong