ក្នុងឱកាសនេះ ប៉ុស្តិ៍ការពារព្រំដែន Vinh Gia បានផ្តល់គ្រឿងឧបភោគបរិភោគជូនឃុំតាអ៊ូរ ប៉ុស្តិ៍​នគរបាលការពារព្រំដែនចំនួន ២ គឺកំណប់កែវ និងជាវប្តី នៃកងវរសេនាតូចនគរបាលការពារព្រំដែនលេខ ៦០៣ ខេត្តតាកែវ និងកងអនុសេនាតូចលេខ ១ កងទ័ពការពារព្រំដែន នៃកងអនុសេនាធំការពារព្រំដែនលេខ១ កងវរសេនាតូចលេខ០១ ខេត្តតាកែវ។ សំភារៈបរិក្ខារពេទ្យ និងគ្រឿងឧបភោគ បរិភោគ រួមមាន៖ ម៉ាស់ ទឹកលាងដៃ សាប៊ូ អង្ករ មីកញ្ចប់ ប៊ីចេង ទឹកស៊ីអ៊ីវ និងប្រេងឆា  ដែលមានតម្លៃសរុបប្រហែល ៤៥ លានដុង។

leftcenterrightdel
ប៉ុស្តិ៍ការពារព្រំដែន Vinh Gia ប្រគល់សម្ភារៈបរិក្ខារពេទ្យ និង​គ្រឿងឧបភោគបរិភោគជូនអាជ្ញាធរ និងកងកម្លាំងការពារព្រំដែននៃប្រទេសកម្ពុជា (រូបថត៖ bienphong.com.vn)

សកម្មភាពខាងលើមានគោលបំណងចែករំលែកការលំបាកជាមួយអាជ្ញាធរ កងកម្លាំងការពារព្រំដែន និងប្រជាជនស្រុកគិរីវង់ ខេត្តតាកែវ ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ ។ អាស្រ័យលើនេះ ពង្រឹងទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរកងកម្លាំងប្រដាប់អាវុធ និងប្រជាជននៅទាំងសងខាងព្រំដែន ពង្រឹងការគ្រប់គ្រង និងការពារព្រំដែន ទប់ស្កាត់ការចូលនិងចេញដោយខុសច្បាប់ ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនិងការការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ៕

បកប្រែដោយ Duy Hoan