ដោយមានប្រធានបទ “ពង្រឹងទំនាក់ទំនងភាពជាដៃគូសភាដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងការឆ្លើយតបទៅនឹងវិបត្តិកូវីដ១៩ នៅតំបន់ត្រីកោណអភិវឌ្ឍន៍” សន្និសីទ លើកទី ៨ នៃគណៈកម្មការកិច្ចការបរទេស នៃរដ្ឋសភាប្រទេសទាំងបី កម្ពុជា - ឡាវ - វៀតណាម ដែលរៀបចំឡើងដោយរដ្ឋសភាកម្ពុជា បានធ្វើឡើងនៅថ្ងៃទី ២៣ ខែកញ្ញា តាមប្រព័ន្ធវីដេអូ។ គណៈប្រតិភូគណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាមដឹកនាំដោយប្រធានគណៈកម្មការកិច្ចការបរទេស លោក Vu Hai Ha នឹងអញ្ជើញចូលរួមសន្និសីទនេះ។

សន្និសិទលើកនេះបានបង្ហាញពីគោលដៅជារៀងរហូតនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលទាំងបីកម្ពុជា - ឡាវ - វៀតណាមផង ហើយបានពិភាក្សា និងចែករំលែកបទពិសោធន៍របស់ប្រទេសនីមួយៗ និងលទ្ធផលសហប្រតិបត្តិការរវាងប្រទេសទាំងបីកម្ពុជា - ឡាវ - វៀតណាម ក្នុងការឆ្លើយតបទៅនឹងស្ថានភាពស្មុគស្មាញនៃការរីករាលដាលនៃជំងឺកូវីដ ១៩ ផង។ នៅមុនសន្និសីទនេះ អ្នកយកព័ត៌មានបានធ្វើសម្ភាសន៍ជាមួយ លោក Dinh Cong Sy អនុប្រធានគណៈកម្មការកិច្ចការបរទេស នៃរដ្ឋសភាវៀតណាម។

leftcenterrightdel
លោក Dinh Cong Sy អនុប្រធានគណៈកម្មការកិច្ចការបរទេស នៃរដ្ឋសភាវៀតណាម (រូប​ថត៖ quochoi.vn)

អ្នកយកព័ត៌មាន៖ តើបញ្ហាអ្វីខ្លះដែលនឹង​លើកយកមកពិភាក្សានៅក្នុងសន្និសីទ លើកទី ៨ នៃគណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភាប្រទេសទាំងបី កម្ពុជា - ឡាវ - វៀតណាម?

លោក Dinh Cong Sy៖ សន្និសីទ លើកទី ៨ នៃគណៈកម្មការកិច្ចការបរទេស នៃរដ្ឋសភាប្រទេសទាំងបី កម្ពុជា - ឡាវ - វៀតណាម នឹងវាយតំលៃលើលទ្ធផលនៃការអនុវត្តអនុសាសន៍នៃសេចក្តីថ្លែងការណ៍រួមនៅក្នុងសន្និសីទ លើកទី ៧ នៃគណៈកម្មការកិច្ចការបរទេស នៃរដ្ឋសភាប្រទេសទាំង ៣ ដែលរៀបចំឡើងដោយវៀតណាមនៅឆ្នាំ ២០១៩។ សេចក្តីថ្លែងការណ៍បានផ្តល់អនុសាសន៍ដល់រដ្ឋាភិបាល និងគណៈកម្មការសម្របសម្រួលចម្រុះនៃតំបន់ត្រីកោណអភិវឌ្ឍន៍ស្តីពីការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការនានាដូចជា៖ ផែនការមេសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ត្រីកោណអភិវឌ្ឍន៍” ផែនការអភិវឌ្ឍទេសចរណ៍កម្ពុជា - ឡាវ - វៀតណាម នៅតំបន់ត្រីកោណអភិវឌ្ឍន៍សម្រាប់ដំណាក់កាល ២០២០-២០២៥។ ជាពិសេសការរៀបចំការអនុវត្តគម្រោងអាទិភាពនានានៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍តាមរយៈរបាយការណ៍របស់គណៈកម្មាធិការសម្របសម្រួលចម្រុះនៃប្រទេសទាំងបី យើងនឹងពិចារណាលើចំណុចដែលធ្វើបាន​នាកន្លងមកដើម្បីបន្តផ្តល់អនុសាសន៍ដល់រដ្ឋាភិបាល និងគណៈកម្មការសម្របសម្រួលនៃប្រទេសទាំងបីឲ្យបន្តអនុវត្តន៍ ព្រមទាំងចង្អុលបង្ហាញពីកង្វះខាត និងឧបសគ្គ ជាពិសេសកង្វះខាតអំពីយន្តការគោលនយោបាយ។

បញ្ហាធំទី ២ ដែលបានពិភាក្សានៅក្នុងសន្និសីទនោះគឺ ប្រតិភូទាំងឡាយនឹងពិភាក្សាអំពីការវិវត្តនៃការរីករាលដាលនៃជំងឺកូវីដ១៩ ក៏ដូចជាដំណោះស្រាយរបស់បណ្តាប្រទេសក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាតសកល។ ជាពិសេសយន្តការកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបីនៅក្នុងតំបន់អភិវឌ្ឍដើម្បីទប់ស្កាត់ការរីករាលដាលឆ្លងដែន ក៏ជាប្រធានបទមួយដែលនឹងលើកមកពិភាក្សាក្នុងសន្និសីទនេះដែរ។

អ្នកយកព័ត៌មាន៖ តើលោករំពឹងអ្វីពីលទ្ធផលនៃសន្និសីទនេះ?

លោក Dinh Cong Sy៖ សន្និសីទនេះធ្វើឡើងនៅឆ្នាំដំបូងនៃរដ្ឋសភានីតិកាលទី ១៥ របស់វៀតណាម ជាឆ្នាំដំបូងនៃរដ្ឋសភានីតិកាលទី ៩ នៃប្រទេសឡាវ និងជាឆ្នាំរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្ររដ្ឋសភា នីតិកាលថ្មី នៃប្រទេសកម្ពុជា។ ដោយមានការពិភាក្សាដោយស្មោះត្រង់ ខ្ញុំជឿជាក់ថាទិសដៅដែលបានដាក់ចេញនៅក្នុងសន្និសីទនេះនឹងក្លាយទៅជាអនុសាសន៍ជាក់លាក់ដើម្បីជួយដល់រដ្ឋាភិបាល ក៏ដូចជាស្ថាប័នពាក់ព័ន្ធនឹងសុក្រិតក្របខ័ណ្ឌច្បាប់ក្នុងពេលឆាប់ៗនេះ ហើយនឹងកែលម្អកង្វះខាតក្នុងការអនុវត្តកិច្ចព្រមព្រៀងទាំងឡាយនាបច្ចុប្បន្ននៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍៕

អ្នកយកព័ត៌មាន៖ សូមអរគុណច្រើន។

បកប្រែដោយ Duy Hoan