អញ្ជើញចូលរួមពិធីបុណ្យសែនព្រះខែមានវត្ដមានពីកម្មាភិបាល បុគ្គលិកនៃស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្ដព្រះសីហនុ និងតំណាងសមាគមខ្មែរ-វៀតណាម, ក្រុមហ៊ុនទូរគមនាគមន៍មិត្តហ្វូន និងសប្បុរសជនមួយចំនួននៅខេត្តព្រះសីហនុ។

leftcenterrightdel
លោក Vu Ngoc Ly អគ្គកុងស៊ុលប្រគល់អំណោយដល់កុមារា កុមារី (រូបថត៖ baoquocte.vn)

ឆ្នាំនេះទោះបីមិនបានរៀបចំពិធីជប់លៀងដូចរៀងរាល់ឆ្នាំមុនៗ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ ក៏ស្ថានអគ្គកុងស៊ុលវៀតណាមសហការជាមួយសប្បុរសជនមួយចំនួនបានផ្តល់អំណោយចំនួន ៨០ កញ្ចប់​ដល់កុមារក្នុងឱកាសបុណ្យសែនព្រះខែឆ្នាំនេះ។ អំណោយទាំងនេះ​ រួមមាន ចង្កៀងគោម សៀវភៅ ប៊ិច ទឹកដោះគោជាដើម។ល។

leftcenterrightdel
កុមារជាង ៨០ នាក់ របស់គ្រួសារមានដើមកំណើតវៀតណាមនៅទីក្រុងព្រះសីហនុបានចូលរួមពិធីបុណ្យសែនព្រះខែដែលរៀបចំឡើងដោយស្ថានអគ្គកុងស៊ុលវៀតណាម​ (រូបថត៖ baoquocte.vn)

យោងតាមលោក Vu Ngoc Ly អគ្គកុងស៊ុលបានឲ្យដឹងថា  បន្ទាប់ពីបញ្ចប់ការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ប្រជាពលរដ្ឋជាង ១៦ លាននាក់ (ស្មើនឹង៧៥%) នាពេលថ្មីៗនេះ រដ្ឋាភិបាលកម្ពុជាបានចាប់ផ្តើមចាក់វ៉ាក់សាំងដល់កុមារអាយុពី ៦ ទៅ ១២ ឆ្នាំនៅទូទាំងប្រទេស រួមទាំងកុមារដែលមានដើមកំណើតវៀតណាមផងដែរ៕

បកប្រែដោយ Pham Diep