តាងនាមបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Tay Ninh លោកវរសេនីយ៍ឯកបំរង Pham Van Co នាយសេនាធិការរង បានទទួលអំណោយពីកម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង និងថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់មេបញ្ជាការកម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង។

leftcenterrightdel
លោកមេបញ្ជាការរងកម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង ប្រគល់ឧបករណ៍ធ្វើតេស្តរហ័សរកកូវីដ-១៩ ចំនួន ១០០០ គ្រឿងជូនកងទ័ពការពារព្រំដែនខេត្ត Tay Ninh (រូបថត៖ bienphong.com.vn)

លោកវរសេនីយ៍ឯកបំរុង Pham Van Co បញ្ជាក់ថា នេះជាអំណោយដ៏មានអត្ថន័យសម្រាប់កងទ័ពការពារព្រំដែនខេត្ត Tay Ninh នៅដំណាក់កាលនេះ ចូលរួមចំណែកបំពេញល្អភារកិច្ចប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 នៅតំបន់ព្រំដែន។ លោកចាត់ទុកថា ទំនាក់ទំនងសាមគ្គីភាពរវាងអាជ្ញាធរ កងកម្លាំងការពារព្រំដែន និងប្រជាជននៅសងខាងព្រំដែនវៀតណាម និងកម្ពុជា កាន់តែរឹងមាំ និងរីកចម្រើន។ លោកជឿជាក់ថា ដោយមានការសហការយ៉ាងជិតស្និទ្ធ រវាងអាជ្ញាធរ ប្រជាជន និងកងកម្លាំងការពារព្រំដែនរបស់ប្រទេសទាំងពីរ ជំងឺ Covid-19 ត្រូវបានគ្រប់គ្រងយ៉ាងឆាប់ៗ។

លោកមេបញ្ជាការរងកម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង បានឲ្យដឹងថា ក្នុងបរិបទជំងឺ Covid-19 កំពុងវិវឌ្ឍយ៉ាងស្មុគស្មាញ ការឧបត្ថម្ភសម្ភារៈបរិក្ខារពេទ្យ មានគោលបំណងជួយកងទ័ពការពារព្រំដែនខេត្ត Tay Ninh បំពេញល្អភារកិច្ចប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 នៅតាមខ្សែព្រំដែន ធានាឲ្យសុវត្ថិភាពសម្រាប់ការធ្វើពាណិជ្ជកម្មនៅច្រកទ្វារព្រំដែន៕

បកប្រែដោយ Thuy Anh