ថ្លែងនៅក្នុងពិធីនេះ លោក Nguyen Viet Thong បានបញ្ជាក់ថា ថវិកាចំនួន ១០០ លានដុងនេះគឺជាមនោសញ្ចេតនារបស់គណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនខេត្ត Kien Giang ក្នុងគោលបំណងពួតដៃជាមួយស្ថានអគ្គកុងស៊ុល ជួយឧបត្ថម្ភដល់ពលករ វៀតណាមក្រីក្រដែលកំពុងធ្វើការនៅក្នុងតំបន់។

leftcenterrightdel
អនុប្រធានមន្ទីរកិច្ចការបរទេសខេត្ត Kien Giang លោក Nguyen Viet Thong ប្រគល់ថវិកា ១០០ លានដុង ជូនតំណាងស្ថានអគ្គកុងស៊ុលប្រចាំខេត្តព្រះសីហនុ (រូបថត៖ baoquocte.vn)

អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ លោក Vu Ngoc Ly បានចែករំលែកនូវការលំបាកដែលគណៈកម្មាធិការបក្ស អាជ្ញាធរ រណសិរ្សមាតុភូមិ និងប្រជាជនខេត្ត Kien Giang ដែលកំពុងប្រឈមមុខនឹងផលប៉ះពាល់នៃជំងឺរាតត្បាត Covid-19 ជាពិសេសការផ្ទុះឡើងជំងឺ Covid-19 លើកទី ៤ នាពេលថ្មីៗនេះ ព្រមទាំងលោក Vu Ngoc Ly បានឲ្យដឹងថា ក៏ដូចនៅប្រទេសវៀតណាម ប្រជាជននៅកម្ពុជាក៏កំពុងជួបការលំបាកយ៉ាងខ្លាំងដោយសារការរីករាលដាលនៃជំងឺរាតត្បាត Covid-19 ផងដែរ៕

បកប្រែដោយ Huyen Trang