leftcenterrightdel
អង្ករនាំចេញរបស់កម្ពុជា (រូបថត៖ vov.vn)

ទន្ទឹមនឹងនេះ ការនាំចេញស្រូវទៅកាន់ប្រទេសវៀតណាមសម្រេចបានជាង ២,៣៨ លានតោន ដោយមានតម្លៃសរុបប្រមាណ ៣៩៣ លានដុល្លារ កើនឡើងជិត ៨៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្នុងរយៈពេលកន្លងមក អង្កររបស់កម្ពុជាបាននាំចេញទៅកាន់ប្រទេសចំនួន ៥២ នៅជុំវិញពិភពលោក ដែលក្នុងនោះប្រទេសចិនគឺជាទីផ្សារនាំចូលអង្ករច្រើនជាងគេដោយមានចំនួន ១៦៥,៦១២ តោន។ កម្ពុជាក៏នាំចេញអង្ករទៅកាន់ប្រទេសអឺរ៉ុបចំនួន ២២ និងប្រទេសចំនួន ០៧ នៅក្នុងតំបន់អាស៊ានផងដែរ។

យោងតាមទិន្នន័យពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា បានឲ្យដឹងថា ក្នុងរយៈពេល ៨ ខែដើមឆ្នាំនេះ កម្ពុជាបាននាំចេញស្រូវចំនួន ២,៣៨ លានតោនទៅកាន់ប្រទេសវៀតណាម កើនឡើងជិតទ្វេដងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

បកប្រែដោយ Pham Diep