នេះជាសកម្មភាពតបស្នងសងគុណ រំលឹកខួបយុទ្ធជនដែលបានលះបង់ជីវិតយ៉ាងក្លាហានអង់អាចដើម្បីមិត្តភាពរវាងប្រទេសទាំងពីរ វៀតណាម - កម្ពុជា។ អញ្ជើញចូលរួមពិធីមានវត្តមានតំណាងសមាគមខ្មែរ-វៀតណាម សមាគមអតីតយុទ្ធជនវៀតណាម និងក្រុមហ៊ុន Metfone (Viettel កម្ពុជា) នៅខេត្តព្រះសីហនុ។

leftcenterrightdel
តំណាងស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ អុជធូបនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម (រូបថត៖ dangcongsan.vn)

ក្នុងបរិបទនៃជំងឺ Covid-19 សកម្មភាពតបស្នងសងគុណចំពោះវីរជន និងយុទ្ធជនពលីត្រូវបានរៀបចំស្របតាមការកំណត់ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។ តំណាងទាំងឡាយបានចាក់វ៉ាក់សាំងការពារជំងឺ Covid-19 ចំនួនពីរដូសរួចហើយ។

ក្នុងឱកាសនេះ លោក Vu Ngoc Ly អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ បានជូនអំណោយដល់តំណាងជាអតីតយុទ្ធជនវៀតណាម ដែលធ្លាប់បំពេញភារកិច្ចជួយប្រជាជនកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍៕

បកប្រែដោយ Thuy Anh