និមិត្តរូបនៃចំណងមិត្តភាពគ្មានព្រំដែន

កម្រមានការប្រកួតណាមួយដែល "គូរប្រកួត " ត្រូវបានប្រទេសម្ចាស់ផ្ទះចែករំលែកបទពិសោធន៍ និងជួយទ្រទ្រង់ជាច្រើនក្នុងដំណើរការហ្វឹកហ្វឺនដូចជានៅ Army Games នោះឡើយ។ ក្នុងនាមជាប្រទេសម្ចាស់ផ្ទះនៃការប្រកួតកីឡាយោធាសហព័ន្ធរុស្ស៊ី ដែលមានចំនួនយោធិនចូលរួមការប្រកួតនៅវិញ្ញាសារច្រើនបំផុត។ ទោះយ៉ាងណាក៏ដោយក្រសួងការពារជាតិនៃសហព័ន្ធរុស្ស៊ីនៅតែចាត់បញ្ជូនអ្នកជំនាញបច្ចេកទេសទៅជួយក្រុមប្រកួតនានា រួមទាំងក្រុមកងទ័ពប្រជាជនវៀតណាមក្នុងការប្រើប្រាស់អាវុធយុទ្ធោបករណ៍ និងស្គាល់ទីលានហ្វឹកហ្វឺនផងដែរ។

leftcenterrightdel
ក្រុមរថក្រោះនៃកងទ័ពប្រជាជនឡាវបានជូនពរក្រុមរថក្រោះនៃកងទ័ពប្រជាជនវៀតណាមដណ្ដើមបានមេដាយមាសក្នុងការប្រកួតរថក្រោះក្នុងវិញ្ញាសារ "រថក្រោះធ្វើដំណើរទៅមុខ"

នៅទីលានហ្វឹកហ្វឺន Alabino  នៅជាយក្រុងមូស្គូ  ក្រុមបច្ចេកទេសនៃក្រសួងការពារជាតិរុស្ស៊ីតែងតែជួយទ្រទ្រង់ឲ្យក្រុមរថក្រោះកងទ័ពប្រជាជនវៀតណាមផ្នែកបច្ចេកទេស ធានារថក្រោះស្ថិតនៅក្នុងស្ថានភាពបច្ចេកទេសល្អបំផុតមុនពេលប្រកួត។ លោកអនុសេនីយ៍ទោ Danill Khanzhin ជាយោធិនបានជួយដោយផ្ទាល់ដល់បណ្ដាសមាជិកក្រុមរថក្រោះកងទ័ពប្រជាជន​វៀតណាមក្នុងការត្រួតពិនិត្យបច្ចេកទេស និងជួសជុលរថក្រោះបានចែករំលែកថា ក្នុងដំណើរការធ្វើការ ភាគីទាំងពីរបានចែករំលែក និងដកបទពិសោធន៍ជាច្រើន។ “យើងខ្ញុំបានធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ"។

ក្រុមប្រកួតទាំងអស់នៃកងទ័ពប្រជាជនវៀតណាមក៏ទទួលបានការជួយទ្រទ្រង់ជាច្រើនពីបណ្ដាប្រទេសម្ចាស់ផ្ទះដូចជា រុស្ស៊ី បេឡារុស្ស ឬ អ៊ូសបេគីស្ថាន។  លោកវរសេនីយ៍ឯក Ngo Van Dinh ប្រធានក្រុមគីមីសាស្រនៃកងទ័ពប្រជាជនវៀតណាមបានឲ្យដឹងថា “ចាប់តាំងពីពេលឈានជើងដល់ទឹកដីសហព័ន្ធរុស្ស៊ី គណៈកម្មការរៀបចំនៃប្រទេសម្ចាស់ផ្ទះបានជួយយើងខ្ញុំរៀបចំកន្លែងស្នាក់នៅ ជួយការប្រើប្រាស់អាវុធយុទ្ធោបករណ៍ និងការស្គាល់ទីលានហ្វឹកហ្វឺន ក៏ដូចជាជួយយើងខ្ញុំដោះស្រាយបញ្ហាបច្ចេកទេសសម្រាប់មធ្យោបាយ និងអាវុធយុទ្ធោបករណ៍ក្នុងរយៈពេលខ្លីបំផុត។ គណៈកម្មការរៀបចំក៏បានចាត់បញ្ជូននាយទាហានរុស្ស៊ីនិងអ្នកបកប្រែភាសាវៀតណាមទៅជួយទ្រទ្រង់ឲ្យក្រុមប្រកួតនៃកងទ័ពប្រជាជនវៀតណាម និងត្រៀមខ្លួនជាស្រេច​ជួយទ្រទ្រង់នៅពេលចាំបាច់”

នៅលើទីលានហ្វឹកហ្វឺន ក្រុមប្រកួតទាំងអស់បានប្រកួតអស់ពីសមត្ថភាព ប៉ុន្តែនៅខាងក្រៅទីលាន សមាជិកម្នាក់ៗគឺជាអ្នកតភ្ជាប់ស្ពានមិត្តភាព។ ភាពខុសគ្នាខាងភាសាមិនអាចរារាំងយោធិនមកពីបណ្ដាប្រទេសនិងតំបន់ដែនដីសំណេះសំណាលគ្នា និងស្វែងយល់គ្នា សូម្បីតែតាមរយៈកាយវិការ និងទង្វើក៏ដោយ។ “

លោកពលបាលទោ Shodmonboyev Shoxruxxon សមាជិកទាំងអស់នៃក្រុមគីមីសាស្ដ្រអ៊ូសបេគីស្ថានបានចែករំលែកថា “នៅទីលានហ្វឹកហ្វឺន សមាជិកទាំងអស់នៃកងទ័ពវៀតណាមដូចជាអ្នកប្រយុទ្ធយ៉ាងអង់អាចក្លាហាន ដែលមិនចេះធុញចិត្ដចំពោះស្ថានភាពលំបាកណាមួយឡើយ។ ប៉ុន្តែនៅខាងក្រៅទីលានហ្វឹកហ្វឺន យោធិនវៀតណាមមានភាពរួសរាយរាក់ទាក់និងចិត្ដល្អណាស់”។

Army Games - ជាកន្លែងដែលរីកសាយអត្ដសញ្ញាណវប្បធម៌ប្រពៃណីរបស់វៀតណាម

Army Games ជា “ការប្រកួតយោធា” អន្តរជាតិ ប៉ុន្តែនេះក៏ជា “លំហលេងកម្សាន្ត” សម្រាប់ក្រុមប្រកួតទាំងអស់អាចពង្រឹងទំនាក់ទំនងមិត្តភាព និងស្វែងយល់វប្បមធ៌គ្នាទៅវិញទៅមក។

leftcenterrightdel
អ្នកទស្សនារុស្ស៊ីពិសារទឹកតែអប់ផ្កាឈូកនៅអគារមិត្ដភាពរបស់វៀតណាម

នៅក្នុងព្រឹត្តិការណ៍នេះ ក្រុមចុងភៅនៃកងទ័ពប្រជាជនវៀតណាមមិនត្រឹមតែប្រកួតប៉ុណ្ណោះទេ ថែមទាំងពួកគេក៏មានបេសកកម្មសំខាន់គឺចូលរួមផ្សព្វផ្សាយវប្បធម៌ ម្ហូបអាហារ និងជំរុញកិច្ចសហប្រតិបត្តិការមិត្តភាពរវាងវៀតណាមជាមួយមិត្តភក្តិពិភពលោកទៀតផង។ ភ្ញៀវបរទេសមកទស្សនាស្តង់តាំងបង្ហាញរបស់ក្រុមចុងភៅវៀតណាមនឹងមិនអាចភ្លេចនូវរសជាតិម្ហូបអាហារវៀត​ណាមដូចជាណែមចៀន នំអង្គុញអណ្ដែតជាដើម។

ខណៈដែលមហោស្រពវប្បធម៌នៃបណ្ដាជនជាតិក្រោមប្រធានបទ «មិត្តភាពគ្មានព្រំដែន» ជាកន្លែងដែលសិល្បករនៃក្រុមវប្បធម៌ និងសិល្បៈនៃកងទ័ពវៀតណាមបានបន្សល់ទុកចំណាប់អារម្មណ៍ល្អក្នុងបេះដូងទស្សនិកជនតាមរយៈទស្សនីយភាពដ៏វិសេសវិសាលរបស់ខ្លួន។

ជាពិសេសលំហវប្បធម៌មួយបានបង្កើតឡើងនៅអគារមិត្តភាពរបស់វៀតណាមដើម្បីជំរុញការផ្លាស់ប្តូរវប្បធម៌ មិត្តភាព និងបង្កើនការយោគយល់គ្នារវាងបណ្ដាប្រទេស។ ទស្សនិកជនមិនត្រឹមតែទស្សនាផលិតផលធ្វើពីដើមដូងប៉ុណ្ណោះទេ ថែមទាំងសាកល្បងជាក់ស្តែងក្នុងការបោះពុម្ពគំនូរប្រជាប្រិយដុងហូ ហើយនិងបានពិសាររសជាតិផ្អែមនៃនំសណ្តែកខៀវ និងទឹកតែអប់ផ្កាឈូកក្តៅជាដើម … “ប្រសិនបើមានឱកាសខ្ញុំនឹងទៅលេងប្រទេសវៀតណាមជាពិតប្រាកដ។ នេះគឺជាការចែករំលែករបស់លោកស្រី Svetlana Pogosyan នាយិការងនៃសារមន្ទីរជាតិពន្ធុវិទ្យាអាមេនីជាមួយអ្នកយកព័ត៌មានកាសែតកងទ័ពប្រជាជន​វៀត​ណាម​ក្នុងអគារមិត្តភាពនៅ Army Games ២០២០ ។

ក្នុងរយៈពេលជាង ២ សប្តាហ៍នៃការប្រកួតតាំងបង្ហាញ និងការសម្តែងសិល្បៈក្នុងក្របខ័ណ្ឌនៃ Army Games ឆ្នាំ ២០២០ ក្រុមវប្បធម៌ និងសិល្បៈនៃកងទ័ពប្រជាជនវៀតណាមបានបំពេញភារកិច្ចយ៉ាងល្អនេះ ហើយបានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅនៅក្នុងដួងចិត្តរបស់មិត្តភក្តិអន្តរជាតិ និងអាណិកជនវៀតណាមនៅសហព័ន្ធរុស្ស៊ី “ដោយមានការសម្តែងសិល្បៈមកពីសិល្បករវៀតណាមដែលយើងខ្ញុំយល់ច្បាស់ថែមទៀតពីទឹកដី មនុស្សនិងវប្បធម៌ប្រពៃណីវៀតណាម។ ការតាំងពិព័រណ៍នៅអគារមិត្តភាពវៀតណាម ក៏បានជួយប្រជាជនរុស្ស៊ី និងមិត្តភក្តិអន្តរជាតិយល់កាន់តែច្បាស់អំពីមិត្តភាពពិសេសរវាង​វៀតណាម និងសហព័ន្ធរុស្ស៊ី។ ខ្ញុំមិនទាន់បានទៅប្រទេសវៀតណាមនៅឡើយទេ​ ប៉ុន្តែខ្ញុំស្រឡាញ់ប្រទេសវៀតណាមដែលជាប្រទេសមួយប្រកប​ដោយ​សុខសន្និភាព ប្រជាជនរួសរាយរាក់ទាក់” នេះគឺជាការចែករំលែករបស់លោកស្រី Olga Fallep នៅនាយកដ្ឋានវប្បធម៌នៃក្រសួងការពារជាតិសហព័ន្ធរុស្ស៊ី៕

បកប្រែដោយ Pham Diep