leftcenterrightdel
សម្ដេចនាយករដ្ឋមន្រ្តីកម្ពុជា ហ៊ុន សែន (រូបថត៖ vnanet.vn)

លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា ការបើកច្រកទ្វារព្រំដែនអន្តរជាតិ ព្រៃវល្លិ៍ គឺដើម្បីជម្រុញការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនជាមួយប្រទេសវៀតណាម។ លោកបានឲ្យដឹងបន្ថែមទៀតថា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅច្រកទ្វារព្រំដែន ព្រៃវល្លិ៍ បានបញ្ចប់ហើយ ខណៈដែលស្ថាប័នពាក់ព័ន្ធកំពុងត្រៀមរៀបចំពិធីបើកសម្ពោធ។

បច្ចុប្បន្ន ក្រសួងដឹកជញ្ជូននិងសាធារណការកម្ពុជា កំពុងសិក្សាស្រាវជ្រាវដើម្បីធ្វើឱ្យប្រសើរឡើងនូវផ្លូវប្រវែង ២៥ គីឡូម៉ែត្រឆ្ពោះទៅច្រកទ្វារព្រំដែន ព្រៃវល្លិ៍ ដើម្បីជួយសម្រួលដល់សកម្មភាពដឹកជញ្ជូនឱ្យបានឆាប់នៅពេលដែលច្រកទ្វារព្រំដែន ត្រូវបានដាក់ឱ្យដំណើរការ៕

បកប្រែដោយ Huyen Trang