leftcenterrightdel
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូនរបស់កម្ពុជា (រូបថត៖ vov.vn)

ក្នុងឱកាសចុះត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំច្រកទ្វារព្រំដែនអន្តរជាតិ ព្រៃវល្លិ៍ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ លោក ស៊ុន ចាន់ថុល បានថ្លែងបែបនេះ។  លោកបានឲ្យដឹងថា ការចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ច្រកទ្វារព្រំដែន អន្តរជាតិ ព្រៃវល្លិ៍ នេះគឺដើម្បីរិះរកនីតិវិធី បើកច្រក ព្រៃវល្លិ៍ ជាបណ្តោះអាសន្ន ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ច្រកព្រំដែន កម្ពុជា-វៀតណាម និងកាត់បន្ថយការកកស្ទះចរាចរណ៍នៅច្រកទ្វារព្រំដែនដទៃទៀត។

លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ក៏បានលើកឡើងថា គម្រោងសាងសង់ពង្រីក និងលើកកម្ពស់កម្រិតគុណភាព ផ្លូវជាតិសំខាន់ៗនៅកម្ពុជា និងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមមាន៖ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ,ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត, ផ្លូវដែកតភ្ជាប់កម្ពុជា-វៀតណាម, ស្ពានស្ទឹងត្រង់, ស្ពានខេត្តក្រចេះ, កំពង់ផែពហុបំណងខេត្តព្រះសីហនុ និងកំពង់ផែសមុទ្រទឹកជ្រៅ ដើម្បីជំរុញ និងលើកកម្ពស់វិស័យភស្តុភារកម្មកម្ពុជា ឲ្យទៅជាមជ្ឈមណ្ឌលភស្តុភារកម្ម និងជាឃ្លាំងស្តុកទំនិញរបស់ប្រទេសជិតខាង ដោយហេតុថា កម្ពុជាស្ថិតក្នុងភូមិសាស្ត្រ ដ៏មានអំណោយផលមួយក្នុងតំបន់ និងជាច្រកដឹកជញ្ជូនទំនិញពី វៀតណាម-កម្ពុជា-ថៃ៕

បកប្រែដោយ Huyen Trang