leftcenterrightdel
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា (រូបថត៖ vnanet.vn)

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា គូសបញ្ជាក់បន្ថែមថា ការរាតត្បាតនៃជំងឺកូវីដ ១៩ នៅលើពិភពលោក បាននាំមកនូវបញ្ហាប្រឈមជាច្រើនដែលមិនធ្លាប់មានពីមុនមក ដូចជា សុវត្ថិភាព សុខភាពសារធារណៈ ការបង្អាក់ ការប្រមូលផ្តុំ និងដំណើរការនៃសង្វាក់ផ្គត់ផ្គង់សកល ជាពិសេសបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះសង្គម និងសេដ្ឋកិច្ច​សកលលោក។

សម្តេចបានកោតសរសើរចំពោះរដ្ឋសភាវៀតណាមខិតខំពុះពាររៀបចំមហាសន្និបាតអាយប៉ាលើកទី៤១ នេះ បានយ៉ាងល្អនិងជោគជ័យទោះបីមានជំងឺកូវីដ១៩ នេះក្តី។ សម្តេចប្រធានរដ្ឋសភាកម្ពុជាសង្កត់ថា “យើងត្រូវធ្វើការរួមគ្នាបង្កើនកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពអន្តរជាតិដើម្បីផលប្រយោជន៍រួមរបស់យើង”។

សម្តេចប្រធានរដ្ឋសភាកម្ពុជា បានលើកឡើងថា សភាដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ភាពស្របច្បាប់នៃស្ថាប័នពហុភាគី ជាពិសេសការកសាងអាស៊ានជាស្ថាប័នមួយផ្អែកលើគោលការណ៍ច្បាប់ និងប្រកាន់យកប្រជាជនជាស្នូល។ សភាកម្ពុជា គាំទ្រការខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការថែរក្សា និងលើកកម្ពស់សន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ដោយសន្តិវិធី ឈរលើគោលការណ៍ច្បាប់អន្តរជាតិ និងយន្តកាការទូត ជៀសវាងការប្រើប្រាស់កម្លាំងអាវុធ៕

បកប្រែដោយ Pham Diep