នៅជំនួបនេះ លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Vuong Dinh Hue សង្ឃឹមថាលោកឯកអគ្គរាជទូត ចាយ ណាវុធ និងស្ថានឯកអគ្គរាជទូតកម្ពុជាបន្តជំរុញទំនាក់ទំនងសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មវិនិយោគ និងទេសចរណ៍ រវាងប្រទេសទាំងពីរ ព្រមទាំងសម្ដែងនូវគោលបំណងចង់ថា ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងវៀតណាមនិងកម្ពុជា នឹងស្ដារឡើងវិញយ៉ាងឆាប់ៗ ក្រោយពីជម្ងឺ Covid-19។

leftcenterrightdel
លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយលោក Vuong Dinh Hue ទទួលជួបឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាមលោក ចាយ ណាវុធ (រូបថត៖ vnanet.vn)

លោក Vuong Dinh Hue ក៏មានគោលបំណងចង់ឲ្យប្រទេសកម្ពុជាបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសនៃទីក្រុងហាណូយនិយាយដោយឡែក និងប្រទេសវៀតណាមនិយាយរួម ក្នុងការវិនិយោគនៅកម្ពុជា ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ។

រីឯលោកឯកអគ្គរាជទូត ចាយ ណាវុធ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងហាណូយក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19 នាពេលកន្លងមក ព្រមទាំងថ្លែងអំណរគុណចំពោះការផ្ដល់ជំនួយជាសម្ភារៈបរិក្ខារពេទ្យពីបក្ស រដ្ឋ និងប្រជាជនវៀតណាម ជូនចំពោះកម្ពុជា។

លោកឯកអគ្គរាជទូត ចាយ ណាវុធ បានសម្ដែងនូវក្ដីសង្ឃឹមថា នឹងមានឱកាសជួបជាមួយវិនិយោគិនរបស់ទីក្រុងហាណូយ និងប្រទេសវៀតណាមនៅកម្ពុជា ដើម្បីផ្ទៀងស្ដាប់បំណងប្រាថ្នាក៏ដូចជាគំនិតវិនិយោគ ធ្វើអាជីវកម្មរបស់បណ្ដាវិនិយោគិនវៀតណាម៕

បកប្រែដោយ Thanh Cong