leftcenterrightdel
អគ្គលេខាបក្ស ប្រធានរដ្ឋ​វៀត​ណាម លោក Nguyen Phu Trong ជួបពិភាក្សាការងារជាមួយប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០១៩ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា (រូបថត៖ vnanet.vn)

ក្នុងសារទូរលេខអបអរសាទរនេះ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមបានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ការគ្រប់គ្រងយ៉ាងម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ - ១៩ រួម​ទាំងការ​ធានាការអភិវឌ្ឍសេដ្ឋកិច្ចសង្គមផងដែរ។  បក្សកុម្មុយនិស្តវៀតណាមសូមថ្លែងអំណរគុណចំពោះគណបក្សប្រជាជនកម្ពុជា រដ្ឋ និងប្រជាជនកម្ពុជាដែលបានសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសវៀតណាមក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាក្នុងក្របខ័ណ្ឌអាស៊ានដែល​ទទួលបានលទ្ធផលវិជ្ជមានជាច្រើន។

បក្ស រដ្ឋ និងប្រជាជនវៀតណាមប្តេជ្ញាចិត្តថានឹងប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់ខ្លួនរួមជាមួយគណបក្សប្រជាជនកម្ពុជា រដ្ឋ និងប្រជាជនកម្ពុជាថែរក្សា និងពូនជំ្រចំណង​សាមគ្គីភាព  មិត្តភាព និង​កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ វៀតណាម- កម្ពុជា ឲ្យកាន់តែស្រស់បំព្រងជានិច្ច និងស្ថិតស្ថេរចីរកាល៕

បកប្រែដោយ Duy Hoan