leftcenterrightdel
ឆ្នេរសមុទ្រកែបនៃប្រទេសកម្ពុជា (រូបថត៖ vov.vn)

លោក កែន សត្ថា អភិបាលខេត្តកែប បានថ្លែងថាតំបន់នេះកំពុងសាងសង់ផ្លូវដែលមានប្រវែង ៧ គីឡូម៉ែត្រតាមមាត់សមុទ្រ គ្រោងនឹងធ្វើរួចរាល់នៅចុងឆ្នាំ ២០២០។ ផ្លូវនេះនឹងតភ្ជាប់ខេត្តនានានៃប្រទេសកម្ពុជាជាមួយប្រទេសវៀតណាម និងប្រទេសថៃ។

លោក កែន សត្ថា ក៏បានឲ្យដឹងថាការធ្វើផ្លូវនេះតាមសំណើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។ ផ្លូវនេះមានទទឹង១៨ ម៉ែត្រ លាតសន្ធឹងដល់ព្រំដែនប្រទេសវៀតណាម។ ផ្លូវនេះត្រូវបានចាត់ទុកថាជាផ្លូវយុទ្ធសាស្រ្តទាក់ទាញភ្ញៀវទេសចរចូលមកខេត្តកែប “ដែលជារមណីយដ្ឋានឋានសួគ៌លំហែរកាយនៅប្រទេសកម្ពុជា”៕

បកប្រែដោយ Huyen Trang